Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ បានស្នើសុំឲ្យអគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែក ក្នុងការលើកទឹកចិត្ត ក្នុងការចរចា ពាក់ព័ន្ធទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ឲ្យបានដំណើរការទៅមុខ

spot_img

ភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់អំពី គំនិតផ្ដួចផ្ដើមរបស់សម្ដេច ក្នុងការជំរុញការងារទៅមុខទៀត ជាពិសេសក្នុងការបង្កើនយន្តការជួយដល់មីយ៉ាម៉ា។ យន្តការនោះ ត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្ន ប្រធានអាស៊ានកាលពីឆ្នាំមុន និងប្រធានអាស៊ាន ដែលនឹងចូលកាន់ក្រោយកម្ពុជា និងអគ្គលេខាធិការអាស៊ានផងដែរ ដើម្បីធ្វើការជាមួយគ្នាធ្វើយ៉ាងណាក្នុងការជំរុញ តាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា។ ទាក់ទងទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន ក៏បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ជាពិសេសគោលបំណងរបស់កម្ពុជា ដែលបានអនុវត្តន៍ស្របទៅចំណុចទាំង៥ នោះ។

នៅព្រឹក ថ្ងៃចន្ទទី១៧ ខែមករា ឆ្នាំ២០២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន។

នៅក្នុងជំនួបព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើង នូវចំណុចមួយចំនួន ក្នុងការពិភាក្សាជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ាន សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានឯកឧត្តមអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលឯកឧត្តមនឹងអញ្ជើញចូលរួម នៅក្នុងវេទិកាទេសចរណ៍អាស៊ានផង នឹងមានជំនួប ជាមួយសហគមន៍បីផ្សេងទៀតនៃអាស៊ាន មានសហគមន៍នយោបាយសន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគួសបញ្ជាក់អំពីការងារសំខាន់ៗ ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុងតែមាននាពេលនេះ ។ ការប្រឈមមួយចំនួន ទាមទារនូវការខិតខំ ដើម្បីជំរុញការងារទាំងអស់នោះ ជាពិសេសក្នុងការតភ្ជាប់អាស៊ាន ដែលកន្លងមកមានការរំខានដោយសារវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅនេះ។ ក៏ប៉ុន្តែយើងមើលឃើញជាក់ស្ដែង ដែលសមាជិកអាស៊ាននីមួយៗ មានវិធានការដោះស្រាយជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ នេះ ។

សម្ដេចតេជោបានមានប្រសាសន៍ យើងត្រូវខិតខំធ្វើយ៉ាងណាជំរុញរៀបចំ ក្នុងការអនុវត្ត របាំងទេសចរណ៍អាស៊ាននេះ ក្នុងក្របខណ្ឌអាស៊ាននេះអាចជំរុញ វិស័យទេសចរណ៍ឡើងវិញ ក៏ដូចជាវិស័យធុរកិច្ចពាណិជ្ជកម្មផងដែរ។ សម្ដេចតេជោក៏បាន មានប្រសាសន៍អំពីស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ដែលមានការធូរស្រាល ថ្វីត្បិតតែមានការប្រឈមពីមេរោគបម្លែងខ្លួនថ្មីអូមីក្រុងក៏ដោយ តែកម្ពុជាបានខិតខំទប់ស្កាត់ជាបន្តបន្ទាប់។

នៅក្នុងជំនួបនេះសម្ដេចតេជោក៏បានគូសបញ្ជាក់ ចំណុចសំខាន់ៗដូចជា ទី១)ពាក់ព័ន្ធទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ជាពិសេសទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ច របស់សម្ដេចទៅមីយ៉ាម៉ា ក្នុងពេលថ្មីៗកន្លងទៅនេះ ដែលមានគោលបំណង គឺចង់ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។
សម្ដេចតេជោក៏បានជម្រាបជូន អំពីគោលបំណង ៣ សំខាន់ៗទៅកាន់មីយ៉ាន់ម៉ា ទី១ធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បា.ញ់ , បញ្ឈប់អំពើហិ.ង្សា ទី២)ផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាម៉ា ដែលត្រូវការចាំបាច់ និងទី៣)បើកច្រកទ្វារនៃការចរចាររកដំណោះស្រាយ ជាពិសេសសម្រាប់ការងារប្រេសិតពិសេសអាស៊ាននេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី គំនិតផ្ដួចផ្ដើមរបស់សម្ដេច ក្នុងការជំរុញការងារទៅមុខទៀត ជាពិសេសក្នុងការបង្កើនយន្តការជួយដល់មីយ៉ាម៉ា។ យន្តការនោះត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្ន ប្រធានអាស៊ានកាលពីឆ្នាំមុន និងប្រធានអាស៊ានដែលនឹងចូលកាន់ក្រោយកម្ពុជា និងអគ្គលេខាធិការអាស៊ានផងដែរ ដើម្បីធ្វើការជាមួយគ្នាធ្វើយ៉ាងណាក្នុងការជំរុញ តាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា។

ក្នុងជំនួបនេះសម្ដេចតេជោក៏បានលើកឡើង អំពីសមុទ្រចិនខាងត្បូង ដោយសារឆ្នាំនេះ គឺជាខួបលើកទី២០ នៃDOC ហើយទោះបីជាជួបបញ្ហាក៏ដោយ ក៏យើងមិនត្រូវភ្លេចពីការងារនេះនោះទេ ត្រូវតែបន្តខិតខំជំរុញ បង្កើនល្បឿននៃការចរចារ។ សម្ដេចតេជោក៏បានអរគុណចំពោះអគ្គលេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានឯកភាពគ្នា ក្នុងការរៀបចំឲ្យមានការប្រារព្ធខួបលើកទី២០នៃDOC។

សម្ដេចតេជោ ក៏បានស្នើសុំឲ្យអគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្ត ក្នុងការចរចារ ឲ្យបានដំណើរការទៅមុខ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទងទៅនឹងបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ដោយសម្ដេចបានស្នើធ្វើយ៉ាងណាឲ្យអគ្គលេខាធិការអាស៊ាន ក៏ដូចជាឥណ្ឌូនេស៊ីជួយជំរុញក្នុងការរៀបចំផែនការសកម្មភាព អនុវត្តអ្វីដែលជាទស្សនទានរបស់អាស៊ានស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសធ្វើយ៉ាងណាគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាទស្សនៈវិស័យរបស់អាស៊ានស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
សម្ដេចតេជោក៏បានមានប្រសាសន៍ លើកអំពីសមាជិកភាព របស់ទីម័រឡេស្ត ដោយសម្ដេចបានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ១១ឆ្នាំហើយ ដែលប្រទេសនេះបានរង់ចាំយូរហើយ សម្ដេចបានស្នើឱ្យឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួយជំរុញគាំទ្រដល់ការងារនេះ ឱ្យប្រទេសទីម័រឡេស្ត ចូលជាសមាជិកអាស៊ាននាពេលខាងមុខនេះ។

សម្ដេចតេជោក៏បានមានប្រសាសន៍ លើកអំពីផែនការដែលកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ គឺមានផែនការរៀបចំកិច្ចសន្ទនាអាស៊ានពិភពលោក ដែលកាលពីឆ្នាំ២០១២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី២ គឺបានរៀបចំមួយលើក ដូច្នេះឆ្នាំនេះសូមឱ្យអគ្គលេខាធិការអាស៊ាន គាំទ្រជួយដល់ការរៀបចំកិច្ចប្រជុំនេះ ក្នុងការអញ្ជើញតួអង្គសំខាន់ៗក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះ ជាពិសេសប្រធានបទជុំវិញនឹងការស្ដាក្រោយវិបត្តិកូវីដ១៩។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអរគុណចំពោះ អនុសាសន៍ និងការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការងាររបស់អាស៊ាននាឆ្នាំ២០២២នេះ ។ ឯកឧត្តមសន្យាថា នឹងធ្វើការជាមួយ ប្រធានអាស៊ានឆ្នាំនេះ ក៏ដូចជាវិស័យផ្សេងទៀត ដែលកម្ពុជាដឹកនាំរួមទាំងបញ្ហាដោះស្រាយកូវីត-១៩ នេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា យើងនឹងអនុវត្តនូវផែនការសកម្មភាព ជាពិសេសច្រក ក៏ដូចជារបាំងនៃការធ្វើដំណើររបស់អាស៊ាននេះ ។ នាពេលខាងមុខនេះ យើងគ្រោងនឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលក្នុងអាស៊ាននេះ ដើម្បីធ្វើយ៉ាងណា ជំរុញការងារ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ឯកឧត្តមបានគូសបញ្ជាក់ថា នឹងជំរុញ កំណើនសេដ្ឋកិច្ចអាស៊ាន ដែលនឹងត្រូវធ្វើការជាមួយ សមាជិកអាស៊ានផ្សេងៗទៀត។

ទាក់ទងទៅនឹងខួប DOC ឯកឧត្តមនឹងខិតខំជំរុញការងារនេះ ជាពិសេសអាចផ្ដល់កន្លែងទីតាំង អគ្គលេខាធិការក្នុងការរៀបចំកិច្ចប្រជុំទាំងឡាយ ដើម្បីធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពនៃការចរចាទៅលើ COC ។ ទាក់ទងទៅនឹងទស្សនៈទានឥណ្ឌូប៉ាស៊ីហ្វិក ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្តមនឹងធ្វើការងារនេះជាមួយប្រធានអាស៊ាន និងប្រទេសឥណ្ឌូនេស៊ី ដែលមានគំនិតផ្ដួចផ្ដើម ធ្វើយ៉ាងណាដើម្បីដាក់ចេញផែនការសកម្មភាព ហើយឲ្យអាស៊ានដើរតួឈានមុខ នៅលើការងារនេះ ។

ទាក់ទងទៅនឹងគំនិតផ្ដួចផ្ដើមកម្ពុជារៀបចំកិច្ចប្រជុំធំ នៅមុនកិច្ចប្រជុំអាស៊ាន ដែលហៅថាកិច្ចសន្ទនាពិភពលោកនេះ ឯកឧត្តមបានមានប្រសាសន៍ថា នេះជាគំនិតល្អ ហើយឯកឧត្តមសន្យាថា នឹងបន្តធ្វើការងារជាមួយនឹងអាស៊ាន ក៏ដូចជាវិស័យផ្សេងៗដែលពាក់ព័ន្ធ ដើម្បីជំរុញការងារនៃកិច្ចប្រជុំនោះផងដែរ។

ទាក់ទងទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ឯកឧត្តមក៏បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ជាពិសេសគោលបំណងរបស់កម្ពុជា ដែលបានអនុវត្តន៍ស្របទៅចំណុចទាំង៥ នោះ។ ចំពោះសមាជិកភាពរបស់ប្រទេសទីម័រឡេស្ត អគ្គលេខាធិការអាស៊ាន នឹងបន្តផ្ដល់ការគាំទ្រជាពិសេស ផ្ដល់ការបណ្ដុះបណ្ដាលសមាសភាព ដល់មន្ត្រីនៃប្រទេសទីម័រឡេស្តនេះ ។ ហើយអ្វីដែលឯកឧត្តមចង់ឃើញគឺ វឌ្ឍនភាព នៃការត្រៀមចូលជាសមាជិកថ្មីរបស់ ទីម័រឡេស្ត ក្នុងសមាជិកអាស៊ាននេះ។
ចុងនឹងបញ្ចប់សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអាស៊ាន ជំរុញក្នុងការរៀបចំកិច្ចប្រជុំពេញអង្គ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយដល់មីយ៉ាន់ម៉ា ដែលកន្លងមកប្រទេសជប៉ុន ក៏បានគាំទ្រចំពោះគំនិតបង្កើត កិច្ចប្រជុំដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ានេះផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×