Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត ÷ គណបក្សប្រជាជនកម្ពុជា បានជួយសង្រ្គោះជីវិត ប្រជាជន ៤ដងធំៗ

spot_img

ស្រុកបាធាយ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកបាធាយថា គណបក្សប្រជាជនកម្ពុជា បានស្រោចស្រង់ជីវិតប្រជាជន ពីសោដ.នាដ.កម្មធំៗ ចំនួន ៤ដង។

ឯកឧត្តមបណ្ឌិតបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ហេង សួរ ជាប្រធានក្រុមការងារជនបង្គោល យុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជនស្រុកបាធាយ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវមានមោទនភាពចំពោះគណបក្សប្រជាជនកម្ពុជា ពីព្រោះក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនបាន ទី១ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការកា.ប់ស.ម្លាប់ជីវិត ប្រជាជនខ្លួនឯងយ៉ាងរង្គាល នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជា រាប់ម៉ឺននាក់នឹងត្រូវពួកឃាត.ករនេះយកទៅស.ម្លាប់ចោលដោយមិនរើសមុខ។ ទី២ ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្សបានខិតខំកសាងប្រទេសជាតិ ពីបាតដៃទទេ ពីសេសបានកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងកសិកម្ម ដោយសង្រ្គោះប្រជាជនឱ្យរួចផុតពីគ្រោះទុរ្ភិក្ស និងស្លាប់ដោយការខ្វះស្បៀងអាហារ។ ទី៣ បានសង្រ្គោះជីវិតខ្មែរ ពីការច្បាំងសម្លាប់ខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវខុសសន្តិភាព១០០% ពេញផ្ទៃប្រទេស នាឆ្នាំ១៩៩៨។ និងទី៤ បានជួយសង្រ្គោះជីវិត ប្រជាជនពីការស្លា.ប់ដោយសារជំងឺកូវីដ-១៩ ដ៏កាចសា.ហាវប្រចាំសតវត្ស តាមរយៈការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការស្វែករកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យ៉ាងសំបូរបែប និងទាន់ពេលវេលា ព្រមទាំងបានទិញថ្នាំ សម្ភារៈ បរិក្ខារពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ប្រសិនជាគ្មានវ៉ាក់សាំង ថ្នាំព្យបាល និងការចាត់វិធានការទាន់ពេលវេលាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នោះជីវិតប្រជាពលរដ្ឋច្រើនម៉ឹននាក់ថែមទៀត អាចនឹងត្រូវបាត់បង់ ហើយក៏ គ្មានទេការបើក និងស្តាសេដ្ឋកិច្ច មុខរបរ និងការងារឡើងវិញ។ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ សម្តេចតេជោ បានយកជីវិតកូន និងចៅរបស់ខ្លួនធ្វើជាគំរូ ដើម្បីបង្ហាញអំពីភាពជឿជាក់ទៅលើវ៉ាក់សាំងនានា និងវិធីសាស្ត្រព្យាបាលនានាដល់មហាជន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យប្រជាជន កត់សម្គាល់ផងដែរថា ក្នុងអំឡុងពេល កូវីដ-១៩ នេះ មានអ្នកនយោបាយមួយចំនួន មិនត្រឹមតែមិនបានស្នើសុំឱ្យបរទេស ជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ គឺថែមទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជា ក្នុងគោលបំណងធ្វើឱ្យ ប្រជាជនដែលកំពុងតែរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩ហើយនោះ កាន់តែរងផលប៉ះពាល់បន្ថែម។ អ្នកនយោបាយបែបនេះ គឺជាអ្នកនយោបាយដែលគ្មានគុណធម៌ និងសុជីវធម៌ចំពោះប្រជាជន និងជាតិខ្លួនឯង ដោយស្រេកឃ្លានចង់ឃើញតែប្រជាជនខ្លួនឯងរងទុក្ខវេទនា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានណែនាំ ឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជួយការងារគណបក្សថ្នាក់ខ្លួនឱ្យបានល្អ ជាពិសេសគឺត្រូវខិតខំជួយ បម្រើប្រជាជនឱ្យបានល្អ ពីព្រោះគណបក្សប្រជាជនកម្ពុជា យើងរក្សាបានប្រៀបឈ្នះកន្លងមកនេះ គឺដោយសារតែមន្ត្រី គណបក្សយើងមានគុណធម៌ សុជីវធម៌ កសាងអំពើល្អ មានសាមគ្គីភាព និងតែងតែចាត់ទុកប្រយោជន៍ប្រជាជនជាធំ។ សូមមន្ត្រីគណបក្សគ្រាន់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្ម ជាមួយអាជ្ញាធរមាន សមត្ថកិច្ចសហការរៀបចំការ ចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទាន់ពេល និងសូមរួមគ្នាបំផុស និងបន្តអនុវត្តឱ្យបាន នូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×