ជឿជាក់ថាប្រិយមិត្តជាច្រើននៅចាំបានហើយ កាលពីអំឡុងឆ្នាំ ២០១៧ ស្ត្រីជំនួញជនជាតិថៃ Leena Jungjunja បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមតែម្តង បន្ទាប់ពីបានចេញមុខអះអាងថា នឹងជ្រើសរើសស្វាមីទី៩ ដែលមានសមត្ថភាព “លង់ស្នេហ៍” ជាមួយខ្លួន ២៨ ដងក្នុងមួយថ្ងៃ។
នៅពេលនោះ បុរសរាប់ពាន់នាក់បានចុះឈ្មោះចូលរួមក្នុងការជ្រើសរើសស្វាមីរបស់អ្នកស្រី លីណា។ តែទោះយ៉ាងណា នៅពេលនេះ ៥ឆ្នាំក្រោយ តើយក្សស្រី លីណា ជុងជុនចា កំពុងរស់នៅជីវិតបែបណា?។
អ្នកស្រី លីណា ដែលត្រូវបានគេចាត់ទុកថាជាតួអង្គមួយទាក់ទិននឹងរឿងដ៏រន្ធត់នៅក្នុងប្រទេសថៃ ប៉ុន្មានឆ្នាំមុននេះ បានបញ្ចេញសកម្មភាព និងសេចក្តីថ្លែងការណ៍ដ៏អស្ចារ្យជាច្រើនជុំវិញជីវិតស្នេហារបស់ខ្លួន។ អ្នកស្រី លីណា ជាស្ត្រីដែលមានទេពកោសល្យ និងមានធនធានក្នុងអាជីពជាច្រើន ដោយបានសាងទ្រព្យសម្បត្តិដែលផ្តល់ទំនុកចិត្តដល់គាត់ក្នុងការកំណត់ស្តង់ដារខ្ពស់សម្រាប់ដៃគូរបស់គាត់។
ក្នុងការផ្តល់ព័ត៌មានអំពីខ្លួនឯងអ្នកស្រី លីណា បង្ហាញថាជាអ្នកជំនួញជោគជ័យ មានទ្រព្យធន មានទំនុកចិត្តមិនខ្លាចញញើតឡើយ។ គាត់តែងតែបង្ហាញពីតម្រូវការដ៏ខ្លាំងក្នុងជីវិតស្នេហា ដោយប្រាថ្នាចង់បានដៃគូពិត ហើយមិនឈប់ស្វែងរកឡើយរហូតដល់រកឃើញគូដែលត្រូវចិត្ត។
អ្នកស្រី លីណា មានកូន២នាក់ជាមួយប្តីដំបូង ប៉ុន្តែក្រោយបែកបាក់គ្នា គាត់ក៏សម្រេចចិត្តស្វែងរកដៃគូជីវិតដែលសមរម្យ។ ស្រី្តវ័យ ៦៣ ឆ្នាំរូបនេះមានជំនឿលើស្នេហាច្រើន តែងតែចូលចិត្តណាត់ជួបបុរសដែលក្មេងជាងខ្លួន ប្រៀបដូចជាកូន ឬក្មួយអុីចឹង ហើយជឿជាក់ថា ខ្លួនស័ក្តិសមនឹងគូស្នេហ៍វ័យក្មេង។
អ្នកស្រី លីណា មិនខ្លាចក្នុងការទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយនោះទេ ដោយបានប្រកាសជាសាធារណៈពីជីវិតស្នេហាដ៏សម្បូរបែបរបស់គាត់ និងតែងតែត្រៀមខ្លួនចែករំលែកដោយមោទនភាពអំពីទំនាក់ទំនងស្នេហា។ រឿងនេះបានធ្វើឱ្យគាត់ប្រឈមមុខនឹងការរិះគន់ និងការចំអកយ៉ាងច្រើនពីសហគមន៍អនឡាញ។
អ្នកស្រី លី ណា ត្រូវបានសារព័ត៌មានអន្តរជាតិស្គាល់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ខណៈដែលគាត់បានប្រកាសស្វែងរកស្វាមីទី៩។ ស្ដង់ដារដែលគាត់កំណត់ធ្វើឱ្យមនុស្សជាច្រើនមិនគួរឱ្យជឿ ដោយគាត់ជ្រើសរើសបុរសម្នាក់ចូលក្នុងជីវិតរបស់គាត់ គឺត្រូវតែមានអាយុក្រោម ២៥ ឆ្នាំ កម្ពស់ជាង ១,៨ ម៉ែត្រ ទម្ងន់តិចជាង ៧០គីឡូក្រាម មានផ្នត់ពោះ ៦ កង់ ហើយអាច “លង់ស្នេហ៍” ជាមួយគាត់បានដល់ទៅ ២៨ ដង ក្នុងមួយថ្ងៃ។
មនុស្សជាច្រើនបានគិតថា អ្នកស្រី លីណា គ្រាន់តែចង់ទាក់ទាញការចាប់អារម្មណ៍ក្នុងគោលបំណងខ្លះ ប៉ុន្តែមិនមែនទេ ការជ្រើសរើសស្វាមី “ស៊ីអារម្មណ៍” នៅពេលនោះ បែរជាក្លាយជាការពិតទៅវិញ។ អ្វីដែលគេនឹកស្មានមិនដល់នោះ គឺមានបុរសរាប់ពាន់នាក់បានចុះឈ្មោះចូលរួម។ មានពេលមួយដែលមនុស្សមិនអាចបញ្ឈប់ការនិយាយអំពីគាត់ និងជីវិតឯកជនដ៏ “សម្បូរ” របស់គាត់។
ឆ្លងកាត់ការប្រឹងប្រែងស្វែងរកប្តីទី៩ អ្នកនាង លីណា ធ្លាប់មានទំនាក់ទំនងស្នេហាយូរអង្វែងជាមួយបុរសម្នាក់ឈ្មោះ Rangsee Saransiriborriruk ។ ប៉ុន្តែ មិនប៉ុន្មាន ពួកគេក៏បានបែកគ្នា បន្ទាប់ស៊ើបស្វែងយល់ចិត្តគ្នាស៊ីជម្រៅប្រហែលមួយខែប៉ុណ្ណោះ។
បន្ទាប់ពីការជ្រើសរើសដ៏ច្របូកច្របល់ ប៉ុន្តែមិនទទួលបានលទ្ធផលជាទីគាប់ចិត្ត អ្នកស្រី លីណា បានបន្តដំណើរស្វែងរកបុរសវ័យពាក់ណ្តាលអាយុទៀត។ នៅឆ្នាំ ២០១៩ គាត់បានរៀបការជាមួយប្តីទី១៤ ប៉ុន្តែ តាមរយៈរឿងស្នេហា និងរៀបការរហ័សនោះ អ្នកស្រី លីណា ដឹងថាខ្លួនបានខាតបង់សេដ្ឋកិច្ចជាច្រើន ប៉ុន្តែនៅតែមិនអាចស្វែងរកស្នេហាស្មោះ និងស្នេហាពិតបានឡើយ មិនដូចការរំពឹងទុកសោះ។
រយៈពេល២ឆ្នាំមកនេះ រឿងស្នេហារបស់ អ្នកស្រី លីណា ហាក់មានការស្ងប់ស្ងាត់ ខណៈគាត់លែងមានសេចក្តីថ្លែងការណ៍គួរភ្ញាក់ផ្អើលដូចមុនទៀតហើយ។ មហាជនក៏មិនឃើញគាត់ផ្សព្វផ្សាយរឿងស្នេហាថ្មីជាសាធារណៈនោះដែរ។ ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ អ្នកស្រី លីណា បានបង្ហើបថា ជំងឺរាតត្បាត Covid-19 បានធ្វើឲ្យអាជីវកម្មរបស់អ្នកស្រីជួបការលំបាក និងបរាជ័យជាច្រើន។
អ្នកស្រីបានរៀបរាប់ក្នុងទឹកមុខក្រៀមក្រំថា គាត់បានដឹងយ៉ាងច្បាស់ថា បុរសដែលមករកគាត់ពីមុនៗគឺដោយសារតែពួកគេចង់កេងចំណេញពីគាត់ប៉ុណ្ណោះ។ ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ននៅពេលនេះ មិនអនុញ្ញាតឱ្យគាត់បន្តសាងកំហុសស្នេហាបន្ថែមទៀតទេ។
ឆ្លងកាត់ទំនាក់ទំនងស្នេហាបរាជ័យជាច្រើន ដែលមិននាំមកនូវអ្វីល្អ អ្នកស្រី លីណា ពេលនេះបានសម្រេចចិត្តរស់នៅក្នុងជីវិតឯកជនជាងមុន ស្រលាញ់ខ្លួនឯង មិនមែនទុកឲ្យខ្លួនឯងរស់នៅមិនទាន់ពេញវ័យដូចពីមុននោះទេ។ អ្នកស្រីអះអាងថា ចាប់ពីពេលនេះទៅ អ្នកស្រីនឹងរៀនលេងសើចជាមួយខ្លួនឯង ជាជាងការបន្តទំនាក់ទំនងជាន់គ្នា ដែលនាំតែការខាតបង់ជាញឹកញាប់ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





