Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករលួចឆ្លងដែនខុសច្បាប់ ២១នាក់ ត្រូវឃាត់ខ្លួនដោយកងកម្លាំងអន្តរាគមន៍

spot_img

បន្ទាយមានជ័យ ៖ កម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងនគរបាលព្រំដែនគោកលេខ៨១៥ ធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ចំនួន ២១នាក់ ស្រី ១០នាក់ ប្រុស ១១នាក់ និងកុមារ ១នាក់ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុច ភូមិឈើទាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

ដោយមានការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលជាសហគមន៍ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង ៣ ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។

ក្រោយពីឃាត់ខ្លួន បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបានប្រគល់ពួកគាត់អោយទៅនគរបាលព្រំដែនគោកលេខ៨១៥ សាកសួរនិងចាត់ការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×