Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល ឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២

ភ្នំពេញ : ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល ឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ Zoom នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តមប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំង យុវជនគណបក្ស នៅតាមប្រទេស-ទ្វីបទាំង ៥៖ ១. ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហេ្សឡង់, ២. ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្ស នៅសហរដ្ឋអាមេរិក, ៣. ឯកឧត្តម រិន វីរៈ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្ស នៅប្រទេសកាណាដា, ៤. ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រចាំទ្វីបអ៉ឺរ៉ុប, ៥. ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្ស នៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន និងអនុប្រធាន ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្ស នៅតាមបណ្តាប្រទេស-ទ្វីប និងបណ្តាក្រុមការងារចំណុះ; ថ្នាក់ដឹកនាំផ្នែកក្រៅប្រទេស និងថ្នាក់ដឹកនាំក្រុមជំនាញចំណុះ; ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាននិងអនុប្រធានគណ:កម្មាធិការគណបក្ស, គណ:កម្មាធិការសាខាគណបក្ស, ក្រុមការងារយុវជគណបក្ស សរុបប្រមាណជាង៧០០នាក់ តាមរយៈប្រព័ន្ធវីដេអូ Zoom៕ រក្សាសិទ្ធិដោយ : ចេស្តារ

×