Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ឡិច​ស៊ី​លបើក​លើស​ល្បឿន​កំណត់ បុក​ជាមួយ​រថយន្ត​ធុន​ធំ ស្លាប់​ម្នាក់​រងរបួស​ម្នាក់​

spot_img

​​សៀមរាប​៖ ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​កើតឡើង​ដោយ​រថយន្ត​ឡិច​ស៊ី​ល​មួយគ្រឿង​បើក​លើស​ល្បឿន​កំណត់ បាន​បុក​គ្នា​ជាមួយ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ទៀត បណ្តាលឲ្យ​ស្លាប់ និង​របួស​ម្នាក់ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែ​មេសា​ឆ្នាំ​២០១៨ ម៉ោង​៤​និង​៤០​នាទី លើ​ផ្លូវជាតិ​លេខ​៦A​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៥០-៣៥១​ក្នុងភូមិ​ផ្លាំង​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​បានឲ្យដឹងថា ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX300​ព៌ណ​ស្ករ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A 9455 បើកបរ ដោយ​បរ​ដោយ​ឈ្មោះ គិម វ៉ាន់​ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​គោក​ស្វាយ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ដឹក​ឈ្មោះ សាន ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បើកបរ​ទិសដៅ​ពី​កើត​ទៅ​លិច​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ្វុយ​សូ ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​តាកែវ 3A 1948 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ (​បាន​រត់គេចខ្លួន​បាត់​) បើកបរ​ទិសដៅ​ពី​លិច​ទៅ​កើត​។ ក្នុងករណីនេះ បណ្តាលឲ្យ​ស្លាប់​មនុស្ស​១​នាក់ ឈ្មោះ គិម វ៉ាន់​ថា និង​រងរបួស​ស្រាល​ម​នុស្ស​១​នាក់ ឈ្មោះ សាន ផានិត និង​ខូចខាត​រថយន្ត​២​គ្រឿង​ធ្ងន់ ដោយ​មូលហេតុ អ្នកបើកបរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស Rx300 បើកបរ​លើស​ល្បឿន​កំណត់​។ ក្រោយ​ការពិនិត្យ និង​វាស់វែង​រួច កម្លាំង​ផ្នែក​ជំនាញ បាន​ប្រគល់​សព ជូន​គ្រួរ​សារ​យក​ទៅ​ធ្វើបុណ្យ និង​ប្រមូល​វត្ថុតាង មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×