Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ ជម្រះបុរសជាប់ចោទម្នាក់ ពាក់ព័ន្ធអំពើឃាត.កម្មគិតទុកជាមុន ដោយយកចាក់សំាងចា.ក់ដុ.តជនរងគ្រោះម្នាក់ នៅខេត្តកំពង់ចាម

spot_img

ភ្នំពេញ : សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធអំពើ ឃាត.កម្មគិតទុកជាមុន ដោយយកសាំង ចា.ក់ដុ.តបុរសម្នាក់ បណ្ដាលឱ្យស្លា.ប់ យ៉ាងអាណោចអាធ័ម ប្រព្រឹត្តនៅបន្ទាប់ជួល ភូមិ៦ សង្តាត់ វាលរង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីអំឡុង ឆ្នាំ ២០១៤ ។

លោក ស៊ិន វិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ ហេង ម៉ារ៉ែន ភេទប្រុស អាយុ ៥១ ឆ្នាំ ចំណែកឯជនរងគ្រោះ មានឈ្មោះ គុជ សុផាត ភភេទប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅ នៅបន្ទាប់ជួល ភូមិ៦ សង្តាត់វាលរង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ហេង ម៉ារ៉ែន ត្រូវបានសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ និង បង្គាប់ឲ្យសងសំណងជម្ងឺចិត្តដល់ ប្រពន្ធជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ៤០ លានរៀល។ តែគាត់ ប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានជាប់ចោទពីបទ ឃាត.កម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅសង្តាត់វាលរង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ ហេង ម៉ារ៉ែន បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោសគាត់ឲ្យជាប់គុក៣០ ឆ្នាំ។
គាត់បានសំណូពរ ដល់តុលាការឧទ្ធរណ៍ មេត្តាសម្រេច លើកការចោទប្រកាន់ និងជួយរកយុត្តិធម៌ ដោះលែងគាត់ឲ្យមានសេរីភាពវិញ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកាលើសំណុំរឿងនេះ នៅថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០២២នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×