Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាយុថ្លៃណាស់ នារីម្នាក់បើករថយន្តតូយ៉ូតាព្រូស ធ្លាក់ចូលក្នុងប្រឡាយបឹងតាមោក សំណាងល្អពលរដ្ឋជួយទាន់

spot_img

ភ្នំពេញ ÷ នារីម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតូតធ្លាក់ចូលទៅក្នុងប្រឡាយបឹងតាមោក លិចទៅក្រោម សំណាងណាស់ បានប្រជាពលរដ្ឋចុះទៅជួយវា.យកញ្ចក់បំបែក សង្រ្គោះបានភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៨ ខែមករាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ១៥១ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញនារីម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BN-1047 បើកបរតាមបណ្តោយផ្លូវ១៥១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុពុំដឹងថា រថយន្តមានបញ្ហាអ្វីនោះទេ បានរេចង្កូតមកខាងឆ្តាំដៃ ធ្លាក់ចូលទៅក្នុងប្រឡាយបឹងតាមោក លិចទៅក្រោម ហើយភ្លាមនោះដែរ បានប្រជាពលរដ្ឋឃើញទាន់ ចុះទៅជួយ និងវា.យកញ្ចក់បំបែកពីខាងក្រោយ ជួយសង្រ្គោះ មកលើគោកដឹកយកទៅមន្ទីពេទ្យភ្លាមៗ បន្ទាប់មកបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានចុះមកភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ ក៏បានហៅរថយន្តស្ទូចមកស្ទូច យករថយន្តព្រូសទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រងចាំម្ចាស់ទៅធ្វើកំណត់ហេតុទួលយកទៅវិញ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img