(ភ្នំពេញ)៖ ការផ្តល់ជូនយ៉ាងពិសេសពី បុរី មេគង្គ លែន! ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ បុរី មេគង្គ លែន មានប្រម៉ូសិនដ៏វិសេសវិសាលគឺ «ទូលុយនាំលាភ» ដែលអនុញ្ញាតឱ្យអតិថិជនមានឱកាសឈ្នះទឹកប្រាក់រហូតដល់ ៤ម៉ឺនដុល្លារភ្លាមៗ ក្នុងការទិញគេហដ្ឋានក្នុងគម្រោងទី២ «ហ្គោឌិន អាវិននូ» និងគម្រោងទី៣ «មេគង្គ ស៊ីធី»។
របៀបលេងប្រូម៉ូសិន «ទូលុយនាំលាភ» មានលក្ខណៈសប្បាយរំភើបសម្រាប់អតិថិជនដោយតម្រូវឱ្យអតិថិជនដាក់ដៃទាំងពីរចូលក្នុងទូប្រអប់កញ្ចក់ បន្ទាប់មកក្រុមការងារធ្វើការបញ្ជាបើកម៉ាស៊ីនខ្យល់ក្នុងទូដែលធ្វើឱ្យក្រដាស់លុយហើរឡើងលើ អតិថិជនត្រូវខិតខំប្រមូលលុយក្នុងដៃឱ្យបានច្រើនតាមដែលអាចទៅរួចក្នុងរយៈពេល ២០វិនាទី។ ទឹកប្រាក់ដែលអតិថិជនថាអាចចាប់បានក្នុង ២០វិនាទី គឺសន្មត់អាចទៅដល់ ៨ពាន់ដុល្លារ។
ចំនួនដងដែលអាចលេងនូវប្រូម៉ូសិននេះ អាស្រ័យលើប្រភេទផ្ទះដែលអតិថិជនទិញ៖
• សម្រាប់វីឡាកូនកាត់ (Link House) អតិថិជនអាចលេងបានចំនួន ១ដង
• សម្រាប់វីឡាភ្លោះ (Twin Villa) និងផ្ទះអាជីវកម្ម (Shop House) អតិថិជនអាចលេងបានចំនួន ២ដង
• សម្រាប់វីឡាឃ្វីន (Queen Villa) អតិថិជនអាចលេងបានចំនួន ៣ដង
• សម្រាប់វីឡាឃីង (King Villa) អតិថិជនអាចលេងបានចំនួន ៥ដង
សូមប្រញាប់រួសរាន់មកកាន់ការិយាល័យលក់របស់ បុរី មេគង្គ លែន នៅថ្ងៃនេះ ដើម្បីទទួលបានទឹកប្រាក់បញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងខែឧសភា។
បុរី មេគង្គ លែន ផ្តល់ជូនប្រភេទផ្ទះដ៏ច្រើនសម្បូរបែបទៅតាមតម្រូវការរបស់គ្រួសារនីមួយៗ ជាមួយការរស់នៅដោយឧត្តមភាព, ឯកជនភាព, និងហ៊ុមពទ្ធដោយធម្មជាតិបៃតង ល្អបំផុតសម្រាប់កូនៗ និងមនុស្សជាទីស្រលាញ់។ គ្រប់គេហដ្ឋានរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ ដែលធានាថាគ្រប់លំនៅដ្ឋានទទួលបានទាំងគុណភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីត លើសពីការរំពឹងទុករបស់អតិថិជន។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotlin
ការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7