Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បានហើយ ជនសង្ស័យឆក់កាបូប បណ្តាលឲ្យស្ត្រីម្នាក់ ដួលម៉ូតូបោ.កក្បាលស្លា.ប់ នៅខណ្ឌពោធិ៍សែនជ័យ

spot_img

ភ្នំពេញ : កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវអស់រយៈ:ពេល១៤ថ្ងៃ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពឆ.ក់កាបូបពីស្ត្រីម្នាក់ បណ្តាលឲ្យដួ.លម៉ូតូបោ.កក្បាលស្លា.ប់ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ បានរយ:ពេល៤ថ្ងៃ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង៩និង៣០នាទីព្រឹក មានករណីជនសង្ស័យ បានជិះម៉ូតូឆក់យកកាបូបក្រវ៉ាត់ចង្កេះពីស្ត្រីម្នាក់ឈ្មោះ អ៊ុក កាន់នីកា អាយុ៤១ ឆ្នាំ នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជនរងគ្រោះបានដួ.លបោ.កក្បាលទៅនិងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើការសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ តែជាអកុសលនៅព្រឹកថ្ងៃទី១៩ខែមករា ឆ្នាំ២០២២ ស្ត្រីរងគ្រោះខាងលើបានបាត់បង់ជីវិតចោលប្តីនិងកូនៗ ទុកឲ្យនៅកំព្រាម្តាយ។

ដោយមានការយកចិត្តទុកដាក់ ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវ មុខសញ្ញាខាងលើនេះ ដើម្បីរកយុត្តិធម៌ ដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ លុះនៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១និង៤០នាទីយប់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាឆ.ក់ខាងលើ ដែលមានឈ្មោះ ជុំ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិភូមិត្រពាំងគល់ សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាមុខសញ្ញាឆ.ក់បណ្តាលឲ្យស្ត្រីខាងលើ ដួ.លបោ.កក្បាលស្លា.ប់ក្រោយពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាព ឆ.ក់យកកាបូបក្រវ៉ាត់ចង្កេះ ពីស្ត្រីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ កំពុងតែឃុំខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លួវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×