Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតីក្លាហានម្នាក់ ជិះម៉ូតូដេញបំ.បុកក្រុមចោរ បណ្តាលឲ្យជនសង្ស័យដួ.លម៉ូតូ ត្រូវប្រជាពលរដ្ឋជួយចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច

spot_img

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ សហការជាមួហជនរងគ្រោះដេញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃប្រពន្ធ របស់មន្ត្រីអាវុធហត្ថក្រុងភ្នំពេញ បានសម្រេចហើយ ព្យាយាមជិះរត់គេច តែត្រូវបានកូនស្រីជនរងគ្រោះ ស្រែកប្រដេញតាមបំ.បុកដួលដួលទាំងជនរងគ្រោះ ២នាក់ម្តាយកូនផងដែរ ហើយពលរដ្ឋនាំគ្នាក្របួចជាប់ កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែមករា សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ធ្វើដំណើរចេញពីផ្ទះ នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ក្នុងគោលបំណងឆ្ពោះទៅផ្សារអូរឫស្សី ដើម្បីរកទិញឥវ៉ាន់ ត្រៀមសម្រាប់ថ្ងៃចូលឆ្នាំចិន ដោយកូនស្រីជាអ្នកឌុប ធ្វើដំណើរកាត់តាមផ្លូវ១៥៥ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ កែងផ្លូវ៤៥៤ ស្រាប់តែលេចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូម៉ាកBeat មិនចាំផ្លាកលេខ តាមពីក្រោយ ធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទដៃម៉ាក iPhone 13 Pro បានសម្រេចហើយ ព្យាយាមជិះគេច ត្រូវបានកូនស្រីរបស់ជនរងគ្រោះដេញតាមទាន់ បំ.បុកដួ.លទាំងអស់គ្នា ស្រែកឆោឡោ ពលរដ្ឋជួយចាប់បានម្នាក់ ជនសង្ស័យម្នាក់ទៀត ស្ទុះលើកម៉ូតូ បើកបន្តគេចខ្លួន ។ ក្រោយហេតុការណ៍ខាងលើ ជនរងគ្រោះជាកូន របួសដៃ របួសចង្កា ដៃ រីឯម្តាយ រងរបួសជើង ហើយយកបានទូរស័ព្ទដៃមកវិញ ។

ក្រោយពីចាប់បានជនសង្ស័យម្នាក់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទួលទំពូង១ ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមបណ្តឹងរបស់ជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×