Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់ពាក់ព័ន្ធករណីឃាត.កម្មស.ម្លាប់មនុស្ស២នាក់ ត្រូវកម្លាំងនគរបាល ចាប់ខ្លួន

spot_img

ភ្នំពេញ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះថា ជនដៃដល់ដែលពាក់ព័ន្ធករណីឃាត.កម្មស.ម្លាប់មនុស្ស២នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ត្រូវកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនបានហើយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងថា “ករណីឃាត.កម្ម ស.ម្លាប់មនុស្សចំនួន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ រួចយកទៅកប់ក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងក្នុងភូមិសាស្ត្រ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលភ្ញាក់ផ្អើលកាលពីថ្ងៃ២១ ខែមករា ឆ្នាំ២០២២ ត្រូវបានកម្លាំងជំនាញនគរបាលខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់ពីលោក សហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋានព្រហ្មទណ្ឌបង្ក្រាបបានហើយ (មេក្លោង ជនដៃដល់ និងមធ្យោបាយ សម្ភារៈ ធ្វើសកម្មភាព)”។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការរហូតឈានដល់ចាប់បានជនដៃដល់នៅពេលនេះ ធ្វើឡើងដោយកម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនាយកដ្ឋានកណ្ដាលសន្ដិសុខ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

នៅពេលនេះកម្លាំងជំនាញកំពុងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២កន្លងទៅ មានហេតុការណ៍មួយ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយប្រទះឃើញសាកសពមនុស្ស២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ដែលត្រូវបានគេយកទៅកប់ចោល ក្នុងភូមិសាស្ដ្រសង្កាត់៤ ក្រុងព្រះសីហនុ និងភូមិសាស្ដ្រឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×