Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្រា​នៃ​ការ​គ្រោះថ្នាក់​ចរាចណ៍ បាន​ធ្វើ​អោយ​ខាតបង់​ថវិការ​ជាង​៣០០​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ និង​ធ្វើអោយ​បាត់បង់​ជីវិត​មនុស្ស​៦​នាក់​ក្នុង​មួយថ្ងៃ​

spot_img

​​ភ្នំពេញ​៖ អត្រា​នៃ​ការ​គ្រោះថ្នាក់​ចរាចណ៍ បា​ធ្វើអោយ​ខាតបង់​ថវិការ​ប្រមាណ​ជាង​៣០០​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ ដោយ​បាន​ធ្វើអោយ​បាត់បង់​ជីវិត​មនុស្ស​៦​នាក់​និង​អ្នករងរបួស​ពី​១៥ ទៅ​២០​នាក់​ក្នុង​មួយថ្ងៃ​។​

នេះ​បើ​យោង​តាម​ការវាយតម្លៃ​ពី​គណកម្មាការ​សុ​វត្តិភាព​ចរាចរណ៍​ថ្នាក់ជាតិ ដែល​បាន​បង្ហាញឡើង ក្នុង​កម្មវិធី​អប់រំ ផ្សព្វផ្សាយ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​សិស្សានុសិស្ស នៅ​វិទ្យាល័យ ជា​សុីម​បឹង​កេងកង ដែល​បាន​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​នេះ​។​
​វគ្គ​អប់រំ​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទី​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក ហែម សុីណា​រ៉េត ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ រួម​និង​សិស្សានុសិស្ស​ជា​ច្រើន​នាក់ ក្នុង​គោលបំណង​អោយ យុវជន សិស្សានុសិស្ស​បាន​យល់ដឹង​កាន់តែ​ច្បាស់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន ។​

លោក សាំ ពិសិដ្ឋ បានអោយដឹងថា វគ្គ​អប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​នាពេលនេះ ធ្វើឡើង​ក្នុង​គោលបំនង ដើម្បី​អោយ​សិស្សានុសិស្ស​បាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​កំពុង​ធ្វើ​ការអនុវត្ត​នៅក្នុង​ប្រទេស ។​

លោក​បាន​បន្តថា នៅ​ក្នុង​វគ្គ​ផ្សព្វផ្សាយ នេះ​មន្ត្រី​ជំនាញ ដែល​ជា​វាល​គ្មិន បាន​ធ្វើ​ការពន្យល់ ណែនាំ​អំពី ច្បាប់​ចរាចរណ៍​ផ្លូវគោក ពន្យល់​ពី​ស្លាក​សញ្ញា​ចរាចរណ៍ ដើម្បី​អោយ​សិស្សានុសិស្ស បាន​យល់ដឹង ក្នុងការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​នានា ក៏ដូចជា បាន​រៀបចំ​អោយ​មាន​ការ​សួរ​ជា​សំនួរចំលើយ ទាក់ទង​និង​បញ្ហា​ចរាចរណ៍ ដើម្បី​ទទួលបាន​មួក​សុ​វត្តិភាព​ផងដែរ​។​

លោក​បាន​បន្តទៀតថា ការគោរព​ច្បាប់​ចរាច​រណ៍ គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះថា​ការគោរព​ច្បាប់ គឺ​អាច​ធ្វើ​អ្នកធ្វើដំណើរ​នៅលើ​ដងផ្លូវ មាន​ការយល់ដឹង​ពី​ការបើកបរ និង ជៀសផុត​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ ដែល​វា​បាន​ធ្វើអោយ​ជនរងគ្រោះ​ខាតបង់ ទ្រព្យសម្បត្តិរ​ប់ស​ខ្លួន និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ផងដែរ ។​

ក្នុង​ឪ​កាស​នោះ​លោក​ក៏​បាន​ស្នើរ​ទៅដល់​គណៈនាយក​វិទ្យាល័យ ជាស៊ីម​បឹង​កេងកង ក្នុង​ការ​អោយ​សិស្សានុសិស្ស ដែល​ធ្វើដំណើរ​តាមរយៈ​ម៉ូតូ​ចូលមក​ក្នុង​បរិវេន្ត​វិទ្យាល័យ ត្រូវមាន​មួក​សុ​វត្តិភាព​អោយបាន​គ្រប់ៗ​គ្នា ព្រោះថា​ការ​ពាក់មួក​សុ​វត្តិភាព​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ កា​ពារ​អាយុជីវិត​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×