Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្ដាប់ការរាយការណ៍ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាព ចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំជួបសំណេះសំណាល និងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះ នៃអគ្គ- លេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម ជាថ្នាក់ដឹកនាំ ខុទ្ទកាល័យអនុប្រធានទី១រដ្ឋសភា និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ ដែលមានតួនាទីចាប់ថ្នាក់ពីអនុប្រធាន ការិយាល័យ រហូតដល់ថ្នាក់អគ្គនាយកនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងមូល។

នៅក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ជម្រាបជូនគណៈអធិបតី និងអង្គពិធីថា នៅក្នុងឆ្នាំ២០២០-២០២១កន្លងមក ទោះបីប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនូវការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏គ្រប់អង្គភាពចំណុះនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅតែបន្តខិតខំបំពេញការងារតាមគ្រប់មធ្យោបាយ បង្កើតបាននូវសមិទ្ធផលជាច្រើនជូនរដ្ឋសភា។

ឯកឧត្តមអគ្គលេខាធិការបានកត់សម្គាល់ថា ឆ្លងកាត់ការអនុវត្តការងារជាមួយគ្នា ជិត២០ឆ្នាំ កន្លងមកនេះ ឯកឧត្តមយល់ឃើញថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបំពេញការងារ អនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យបានសមរម្យ។ ជាមួយនឹងការរីកចម្រើនរបស់ ប្រទេសជាតិទាំងមូល អគ្គលេខាធិការរដ្ឋសភាក៏បានរួមចំណែកយ៉ាងសមរម្យដែរ។

ឯកឧត្តម ឡេង ប៉េងឡុង បានបន្ថែមថា លទ្ធផលល្អនេះ កើតចេញបានមកពីការខិតខំរបស់សហការី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទាំងអស់ ដែលខិតខំធ្វើការផង ខំសិក្សារៀនសូត្របង្កើនសមត្ថភាពខ្លួនឯងផង។ ម្យ៉ាងទៀត លទ្ធផលល្អនេះក៏កើតចេញពីកិច្ចសហប្រតិ- បត្តិការ យ៉ាងស៊ីចង្វាក់គ្នា រវាងបណ្តាអង្គភាព នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទំាងភាពសាមគ្គីផ្ទៃក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា យ៉ាងល្អ ផងដែរ។

ជាមួយនឹងការថ្លែងកោតសរសើរ ចំពោះសហការី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ នៅចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុ- ប្រធានទី១រដ្ឋសភា និងគណៈអធិបតី ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបានសំណូមពរ សុំឲ្យសហការីទំាងអស់គ្នា ជាពិសេសអ្នកដែល មានមុខនៅទីនេះ ដែលសុទ្ធតែជាអ្នកដឹកនាំអង្គភាពតូចឬធំ សុំឲ្យបន្តប្រពៃណីខិតខំធ្វើកិច្ចការ កិច្ចសហប្រតិបត្តិការ និងសាមគ្គីគ្នា ជិតស្និទ្ធ តទៅទៀត ដែលទំាងនេះសុទ្ធតែជាកត្តានៃជ័យជំនះរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដែលជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ក៏បានឡើងរាយការណ៍ អំពីវឌ្ឍភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពរៀងៗខ្លួនជូនគណៈអធិបតីបានជ្រាបផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរ កោតសរ- សើរចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា និងស្នាដៃរបស់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ និង បង្កើតបាននូវសមិទ្ធផលការងារយ៉ាងល្អប្រសើរជូនដល់ស្ថាប័នរដ្ឋសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតមានសង្ឃឹមជឿជាក់ថា វប្បធម៌នៃការបំពេញការងារដ៏ល្អនេះរបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងនៅ មានជាបន្តទៀតក្នុងការនាំមកនូវជោគជ័យជូនដល់រដ្ឋសភា និងជាតិមាតុភូមិ ដោយឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហការល្អរវាង អង្គភាពទាំងអស់នៅក្នុងរដ្ឋសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់ថា រាល់សំណូមពរដែលអង្គភាពនីមួយៗ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភាបានលើកឡើង ឯកឧត្តមនឹងរាយការណ៍ជូនទៅ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា បានជ្រាប ដើម្បីពិនិត្យស្វែងរកមធ្យោបាយសម្រាប់ជួយដោះស្រាយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×