បុរសជនជាតិចិនម្នាក់ត្រូវបាននគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួន ក្រោយទាញកាំភ្លើងខ្លីបាញ់គំរាមចំនួន២គ្រាប់ រឿងសន្តិសុខហាមមិនឱ្យជក់បារីពេលចូលក្នុងភោជនីយដ្ឋាន ។
ហេតុការណ៍នេះបង្កឡើងកាលពីវេលាម៉ោង០២៖៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខហាងចិន «ផ្ទះបាយ ជៀស៊ាំង» ផ្លូវ២៣២ កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីអនុវត្តនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី


