Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ វង្ស ពិសេន រម្លឹកឲ្យកងទ័ពត្រូវមុឺងម៉ាត់ក្នុងកិច្ចការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាល និងសុខសន្តិភាពជូនប្រជាពលរដ្ឋ

ព្រះសីហនុ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបន្តផ្តល់ភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលពិធីនេះធ្វើឡើងនៅមូលដ្ឋានសមុទ្ររាម ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។

នៅក្នុងពិធីផ្តល់អាវភ្លៀងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខកងទ័ព និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងនូវប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកំពុងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រកាន់ជំហរកសាងព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ក្នុងភារកិច្ចចំពោះមុខ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានរម្លឹកឲ្យកងទ័ព ត្រូវតែមុឺងម៉ាត់កិច្ចការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសន្តិភាពជូនប្រជាពលរដ្ឋ។ ចំពោះមុខ កងទ័ពមិនអព្យាក្រឹតចំពោះរាជរដ្ឋាភិបាល តែកងទ័ពត្រូវការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×