Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈឺ​អ្វី​ចម្លែក ក្លិន​របស់​នាង​មាន​ក្លិន​ដូចជា​ត្រី​រលួយ​

spot_img

​ស្ត្រី​ម្នាក់ ក្រោយ​ការ​ច្រើន​ឆ្នាំ​រង​ការ​ខ្មាសអៀន ព្រោះ​តែ​ខ្លួន​នាង​មាន​ក្លិន​ដូចជា​ត្រី​ស្អុយ ។ អស្ចារ្យ​ណាស់​ដែល​នាង​រកឃើញ​វិធី​ព្យាបាល​ជំងឺ​នេះ ។​

រយៈពេល 30 នាទី បន្ទាប់ពីញ៉ាំអាហារដែលមានផ្ទុក TMA, រាងកាយ Connie នឹងចាប់ផ្តើមឆ្អែត។​

Connie Christy អាយុ ៤៣​ឆ្នាំ បាន​រង​ជំងឺ​ចម្លែក ហៅថា Trimethy ដែល​ជា​ជំងឺ​មួយ​ផ្តើមចេញពី​ប្រប័ន្ធ​បំប្លែង​នៃ​សរីរាង្គ​មាន​ការប្រែប្រួល ធ្វើឲ្យ​ដង្ហើម​ទឹកមូត្រ​របស់​នាង មាន​ក្លិន​ដូចជា​ត្រី​ស្អុយ ។​

​ស្ត្រី​ដែល​មាន​កូន​ពីររូប​នេះ ឲ្យដឹងថា រាងកាយ​ខ្លួន​នឹង​បញ្ចេញ​ក្លិនស្អុយ​ខ្លាំង​បំផុត​ក្រោយ​ពី​បរិភោគ​អាហារ​ដែល​ផ្ទុក TNA ៣០​នាទី ប៉ុន្តែ​ចំពោះ​ខ្លួន​នាង​វិញ​ពុំ​បាន​ដឹងថា មាន​ក្លិន​បែប​នេះ​ឡើយ គឺ​មិត្ត​ភ័ក្តិ​ស្វាមី និង​កូន​របស់​នាង​ជា​អ្នក​ប្រាប់ ។​

​នាង​និយាយថា ពេល​ជួប​ស្វាមី​គ្រា​ដំបូង គាត់​ថែម​ទាំង​សួរថា តើ​ថ្ងៃនេះ​នាង​មាន​ងូតទឹក​ដែរឬទេ សំណាង​ល្អ​ដែល​ស្វាមី​របស់​នាង​នៅ​បន្ត​ទំនាក់ទំនង​ល្អ ហើយ​បាន​ស្វែងយល់​ពី​ជំងឺ​របស់​នាង ដែល​ទោះបីជា​នាង​ងូតទឹក​រៀងរាល់ថ្ងៃ ដុស​ធ្មេញ បាញ់​ទឹកអប់ ក៏​នៅ​ពុំ​អាច​បញ្ចៀស​បាន​ពី​រឿង​នេះ ។

​មកទល់​ពេល​នេះ​ក្រោយ​ការព្យាបាល​នាង​អាច​កាត់បន្ថយ​បាន​ត្រឹម ៣​ដង ក្នុង​រយៈពេល​ព្យាបាល​កន្លងមក ៕ លី​សា​

spot_img
×