Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌលព័ត៌មាន CEN សូមគោរពជូនសព្ទសាធុការពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាឱកាសសិរីមង្គលនៃខួបចម្រើនជន្មាយុ

ភ្នំពេញ ៖ សូមគោរពជូនសព្ទសាធុការពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសិរីមង្គលនៃខួបចម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ នៅថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាចក្រវាល សូមទ្រង់ព្រះមេត្តាប្រោះព្រំ បីបាច់ថែរក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឧត្តមភរិយា លោកជំទាវ អ៊ូ សាន សាយ ឈុំ ព្រមទាំងបុត្រ-បុត្រធីតា ចៅប្រុសចៅស្រី។

យើងខ្ញុំទាំងអស់គ្នា សូមអបអរសាទរ និងមោទនភាពនូវគំរូវីរភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីស្នូលដ៏សំខាន់លើការងារតាក់តែងនិងអនុម័តច្បាប់ សម្រាប់ធ្វើជាមូលដ្ឋានគតិយុត្ត ដើម្បីធានាស្ថិរភាពនយោបាយ និរន្តរភាពនៃការអភិវឌ្ឍ និងប្រក្រតីភាពសង្គម ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។

សូមសម្ដេច និងលោកជំទាវ ប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែប្រកបទៅដោយកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ , ធ្វើឱ្យប្រជាជនសម្បូរណ៍សប្បាយ រុងរឿង ប្រកបដោយសុភមង្គល និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែទំនើបកម្ម ត្រដែតត្រដឹម ឧដុង្គឧត្តម ស្រស់បំព្រងជាដរាបរៀងទៅ។

គោរពជូនពរ ពី

នាងខ្ញុំ ឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកា នៃក្រុមហ៊ុន PEN-Media Group ដែលមានបុត្រសម្ព័ន្ធ មជ្ឈមណ្ឌលព័ត៌មាន Cambodia Express News ( CEN ) និងគណ:គ្រប់គ្រង ការីនិពន្ធ ក្រុមការងារ បុគ្គលិក ព្រមទាំងសហការីទាំងអស់

×