Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ យាងត្រឡប់ដល់មាតុប្រទេសវិញហើយ បន្ទាប់ពីចូលរួមពិធីបើកព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង

spot_img

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បន្ទាប់ពីព្រះអង្គបានយាងចូលរួម ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។

ព្រះមហាក្សត្រ បានយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។
ចិនបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងកិច្ចសន្ទនាលើកទី២ ស្តីពីការផ្លាស់ប្តូរ និងការស្វែងយល់ពីអារ្យធម៌រវាងគ្នា ជាមួយអនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងមកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងការពារស្មារតីអូឡាំពិក រក្សាភាពបរិសុទ្ធនៃចលនាអូឡាំពិក គាំទ្រការរួបរួមនិងមិត្តភាព ហើយប្រឆាំងនឹងចលនាបំបែកបំបាក់និងនិន្នាការប្រឆាំងស្មារតីអូឡាំពិក នឹងបន្តប្រឆាំងរាល់ទម្រង់នៃនយោបាយនីយកម្មអូឡាំពិក និងនយោបាយនីយកម្មកីឡា ហើយទន្ទឹងរង់ចាំជោគជ័យទាំងស្រុងនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដែលប្រទេសចិនជាម្ចាស់ផ្ទះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូជិតស្និទ្ធ កម្ពុជានិងចិនបានបង្កើតនិងថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន ដែលឆ្លងកាត់ការសាកល្បង និងការលំបាកផ្សេងៗជាច្រើនក្នុងប្រវត្តិសាស្ត្រ។ ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ បង្កើតបានជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការរីកចម្រើនជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកម្ពុជានិងចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងលើគ្រប់វិស័យ។

សូមជម្រាបថា គុណតម្លៃរបស់កីឡាអូឡាំពិកនេះ ត្រូវបានប្រជាជននិងប្រទេសចិនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់តម្លៃរួម របស់មនុស្សជាតិដែលជាពិសេសកីឡាអូឡាំពិករដូវរងា ២០២២ នេះគឺជាតឹកតាង បញ្ជាក់កាន់តែប្រ័ត្យក្សបន្ថែមទៀតថា នេះជាវេទិកាកីឡាដែលបានចូលរួមចំណែក យ៉ាងសកម្មដល់ការកសាងសហគមន៍រួមជោគ វាសនាមនុស្សជាតិ។ ប្រទេសចិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះ ពិធីប្រកួតកីឡាអូឡាំពិករដូវក្តៅកាលពីខែសីហាឆ្នាំ២០០៨ ហើយទទួលបាននូវ ការចាប់អារម្មណ៍និងសាទរ ពីពិភពលោកទាំងមូល ។ នៅឆ្នាំ២០២២នេះ សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ជាងមុនលើប្រ ទេសចិនក្នុងកម្មវិធី ដ៏មហិមានៃការធ្វើជាម្ចាស់ផ្ទះ នៃកីឡាអូឡាំពិករដូវរងា២០២២។
គួរបញ្ជាក់ថា រដ្ឋធានីប៉េកាំងគឺជារដ្ឋធានីទី១ លើលោកដែលបានរៀបចំការប្រកួតកីឡាអូឡាំពិក ទាំងរដូវក្តៅនិងរដូវរងា ហើយការប្រកួតកីឡាអូឡាំពិក រដូវរងានៅរដ្ឋធានី ប៉េកាំង នឹងក្លាយជាការប្រកួតកីឡាអូឡាំពិក បែបបៃតងបំផុតក្នុងប្រវត្តិសាស្ត្រ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×