Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បើកសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២

spot_img

ភ្នំពេញ ៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២។

ពិធីនេះធ្វើឡើងស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំ តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមានការចូលរួមពីមន្ត្រីរាជការ ថ្នាក់ដឹកនាំក្រសួង ចាប់ពីអនុប្រធានការិយាល័យ នៅថ្នាក់កណ្តាល និងថ្នាក់ប្រធានមន្ទីររាជធានី-ខេត្ត។

ឯកឧត្តម ឆេង សារឿន បានលើកឡើងថា ដោយសារការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវផ្តោតទៅលើអភិក្រមជាសារវ័ន្តចំនួន៣ គឺ៖ ការអប់រំបង្ការទប់ស្កាត់ជាមុន ការអនុវត្តច្បាប់ និងការចូលរួមគាំទ្រពីមហាជន។ ដូច្នេះការងារអធិការកិច្ច និងការពង្រឹងការអនុវត្តច្បាប់ មិនអាចផ្តាច់ ចេញពីការអប់រំផ្សព្វផ្សាយច្បាប់ជូនដល់មហាជន និងការចូលរួមរបស់ប្រជាជនបានឡើយ។ ដូច្នេះ ការងារស្នូលដ៏សំខាន់របស់ក្រសួង គឺធានាការដឹកនាំគ្រប់គ្រងរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

លោកបញ្ជាក់ថា ចាប់តាំងពីការបង្កើតស្ថាប័ននេះមក ក្រសួងសម្រេចបានលទ្ធផលជាច្រើន ជាពិសេសក្នុងការងារស្នូល ដូចជាអធិការកិច្ច ការទទួល និងដោះស្រាយពាក្យបណ្តឹង (បណ្ដឹងតវ៉ា និងបណ្ដឹងបរិហារ) ការចុះស៊ើបអង្កេតករណីបណ្ដឹងពាក់ព័ន្ធទំនាស់ដីធ្លី ការសម្របសម្រួលបញ្ចប់ទំនាស់រ៉ាំរ៉ៃបានជាច្រើន។ ករណីការតាមដានការអនុវត្តច្បាប់ ការកែលម្អចំណុចខ្វះខាតរបស់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈ លើ កិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជម្រុញប្រសិទ្ធិភាព ផលិតភាព និងគុណភាពសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ លើសពីនេះក្រសួង ក៏មានភារកិច្ចធ្វើការអប់រំ បង្ការ ទប់ស្កាត់ និងកែលម្អរកំហុសឆ្គង ក្នុងការអនុវត្តការងាររបស់ក្រសួង-ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកែលម្អរ ជំរុញលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចមានទស្សនៈវិស័យគឺ៖ «អភិវឌ្ឈ ស្ថាប័ន ឱ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកបដោយសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីធ្វើជាភ្នែក ជាត្រចៀករបស់រាជរដ្ឋាភិបាល បំរើប្រជាពលរដ្ឋ ការពារសុវត្ថិភាពសាធារណៈ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និងប្រជាពលរដ្ឋ ពង្រឹងតម្លាភាព អភិបាលកិច្ចល្អ និងនីតិរដ្ឋ»។

ថ្លែងក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ថា សន្និបាតរយៈពេលមួយថ្ងៃនេះ មានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូករសរុបលទ្ធផលការងារដែលក្រសួងបានសម្រេចនៅឆ្នាំ២០២១កន្លងមក ដោយលើកទិសដៅអំព សមិទ្ធិផលគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីររាជធានី-ខេត្ត និងការប្រឈម និងវិធានការណ៍ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ សម្រាប់ អនុវត្តបន្ត ដើម្បីសម្រេចបានតាមផែនការ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។

អង្គសន្និបាត ក៏បានពិភាក្សាលើបាយការណ៍បូកសរុបលទ្ធផលការងារកាលពីឆ្នាំ២០២១កន្លងទៅ លើចំណុចគន្លឹះចំនួន៤ ជាសំខាន់ រួមមាន៖

ទី១៖ ការពង្រឹងប្រសិទ្ធភាព កិច្ចការទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់
ទី២៖ ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
ទី៣៖ ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង
និងទី៤៖ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×