Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បុក​ម៉ូតូ​ពីក្រោយ ធ្លាក់​ស្ត្រី​ម្នាក់ កិន​ដាច់​ខ្លួន​

spot_img

​​​ភ្នំពេញ ​៖ ​រថយន្ត​បែន​ដឹក​ថ្ម បើក​បុក​ម៉ូតូ​ហើយ​កិន​ស្ត្រី​ម្នាក់​ដាច់​ខ្លួន ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ នៅ​ម៉ោង​១២៖៣០​នាទី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន ស្ថិត​តាមផ្លូវ​ហាណូយ ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ អោក កេង អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​បេ​១ ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ព្រែកតាទែន ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។ ចំណែក​រថយន្ត​បង្ក​ម៉ាក FUSO ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3A-1315 បើកបរ​ដោយ​ឈ្មោះ មាឃ វិបុល ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទូក​រទេះ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ត្រូវបាន​ឃាត់ខ្លួន ហើយ​រថយន្ត​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន លាង ម៉ៅ​។​

​នគរបាល​មូលដ្ឋាន បាន​បន្តថា ស្ត្រី​រងគ្រោះ បាន​ជួល​ម៉ូតូឌុប​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BX-7964 ក្នុងតម្លៃ​២​ម៉ឺន​រៀល ជិះ​ពី​ព្រែកតាទែន ឆ្ពោះទៅ​ភូមិ​ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ដោយ​ធ្វើដំណើរ​កាត់ តាម​បណ្តោយ​ផ្លូវ​ហាណូយ ពី​ជើង​ទៅ​ត្បូង​។ លុះដល់​ចំណុច​កើតហេតុ ម៉ូតូ​បង្អន់ល្បឿន ដោយសារ​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​រថយន្ត​បង្ក បើក​ពី​ជើង​ទៅ​ត្បូង បុក​ពីក្រោយ​ម៉ូតូ​បណ្តាលឲ្យ​ដួល​ធ្លាក់​ជនរងគ្រោះ​ពី​លើ​ម៉ូតូ ហើយ​រថយន្ត​កិន​ពី​លើ​ជនរងគ្រោះ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×