Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស្នើឲ្យពន្លឿន ការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ

spot_img

ភ្នំពេញ៖ សម្តេច ក្រឡាហោម ស ខេងឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យក្រុមការងារពាក់ព័ន្ធនឹងពន្លឿនការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ឲ្យដួចបណ្តាក្រុងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យ។

នាព្រឹកថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋសាលាក្រុងបូកគោ ខេត្តកំពត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ភូមិសាស្ត្រក្រុងបូកគោបច្ចុប្បន្នមានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោដែលកំពុងមានការអភិវឌ្ឍ។

សម្ដេចបន្តថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ រដ្ឋបានសម្រេចរៀបចំទីតាំងអគាររដ្ឋបាលក្រុងបូកគោជា២កន្លែង គឺនៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ ។

សម្តេចបានណែនាំអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះ ត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។

សម្តេចក្រឡាហោមក៏បានមានប្រសាសន៍ទៀតថា ក្រុមការងារពាក់ព័ន្ធនឹងពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ផ្នែកខាងក្រោម ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×