Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា ធ្វើបទបង្ហាញស្ដីពីសភាពការណ៍ពិភពលោក និងគោលនយោបាយការបរទេសកម្ពុជា ជូនដល់សមាជិកព្រឹទ្ធសភា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើបទបង្ហាញស្ដីពីសភាពការណ៍ពិភពលោក និងគោលនយោបាយការបរទេសកម្ពុជា ជូនដល់គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន និងប្រធាននៃគណៈកម្មការទាំង ៩ ទៀត នៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរនៅលើបណញតាញសង្គមថា ឯកឧត្តមបានផ្តោតលើផ្នែកសំខាន់ៗ មួយចំនួន នៃការងារការបរទេស និងសហប្រតិបតិ្តការអន្តរជាតិរបស់កម្ពុជា ក្នុងនោះរួមមាន ការប្រឈមជាយុទ្ធសាស្ត្រ កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ និងការលើកកម្ពស់ប្រសិទ្ធិភាពការងារការទូត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ឯកឧត្តមក៏ពិតជារីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយ ឯកឧត្តម លោកជំទាវ នៅព្រឹទ្ធសភា ដែលឯកឧត្តមធ្លាប់បានស្គាល់ដោយផ្ទាល់ និងសូមកោតសរសើរដោយស្មោះ ចំពោះការពលី និងការរួមចំណែករបស់គាត់ដើម្បីបុព្វហេតុជាតិយើង។ ឯកឧត្តមក៏បាននាំយក សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ ជាវត្ថុអនុស្សាវរីយខ្លះដើម្បីជូនពួកគាត់៕ រក្សាសិទ្ធិដោយ​ ៖ ចេស្តារ

×