Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយករងជំរុញពាណិជ្ជកម្ម ចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា

កណ្តាល៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងារអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មដឹកនាំដោយ លោក អប់ រ៉ាឌី អគ្គនាយករងជំរុញពាណិជ្ជកម្ម ចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ លោកអគ្គនាយករង បានពាំនាំការយកចិត្តទុកដាក់ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាពិសេសលើការងារបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់នេះ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្ម ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរដំណែលនៃផលិតផល និងភូមិសាស្ត្រ ព្រមទាំងពង្រីកទីផ្សារវិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ក៏ដូចជាការលើកកម្ពស់ជីវភាពរបស់ប្រជាជនក្នុងតំបន់។

ជាមួយគ្នានេះដែរ លោកអគ្គនាយករង ក៏បានពន្យល់ និងជម្រាបជូនក្រុមអ្នកផលិត និងអ្នកចូលរួមទាំងអស់អំពីសារៈប្រយោជន៍នៃការរៀបចំបង្កើតជាមជ្ឈមណ្ឌល ការចងក្រងក្រុមអ្នកផលិតនិងអាជីវករដែលប្រកបរបរក្នុងវិស័យនេះ និងការកសាងកេរ្តិ៍ឈ្មោះម៉ាក ដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងសម្របសម្រួល។ កត្តាទាំងនេះជាកត្តាចម្បងដើមី្បឱ្យវិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព និងសមត្ថភាពផ្គត់ផ្គង់ សំដៅជំរុញការប្រកួតប្រជែង ការធានាបាននូវទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់ ប៉ុន្តែក៏ត្រូវការការចូលរួមពីក្រុមអ្នកផលិតនិងអាជីវករទាំងអស់ផងដែរ។

ក្រុមការងារក៏បានបន្តចុះត្រួតពិនិត្យទីតាំងរៀបចំមជ្ឈមណ្ឌល និងជួបសំណះសំណាលជាមួយបងប្អូនសិប្បករតាមខ្នងផ្ទះ ដើម្បីស្វែងយល់អំពីស្ថានភាពនៃការផលិត និងបញ្ហាប្រឈមផងដែរ។
បច្ចុប្បន្ន វិស័យចម្លាក់ប្រាក់-ស្ពាន់មានសមាជិកអ្នកផលិតចំនួន ១៧៤នាក់ ស្មើនឹង៦៤គ្រួសារ នៅឃុំកោះចិន និង ៨៤នាក់ នៅឃុំកំពង់ហ្លួង ស្រុកពញាឮ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×