ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការប្រកាន់នូវសច្ចធម៌ ជាកត្តាដែលធ្វើឲ្យសម្តេចតេជោ សម្រេចសង្គ្រោះ ជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសចេញពីមាត់មច្ចុរាជ តាម រយៈ កិច្ចខិតខំការពារ និង ការ ស្រោច វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ ព្រមទាំងបានកៀរគរនូវធនធានពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ក្នុងគោលបំណងធ្វើយ៉ាងណា ឱ្យពលរដ្ឋរស់រានមានជីវិត ដែលចំណុចនេះ វាផ្ទុយពីទង្វើរបស់អ្នកនយោបាយជ្រុល និយមមួយចំនួន ដែលប្រកាន់ខ្ជាប់នូវគំនិតអគតិ ហើយមិនបានបញ្ចេញគុណសម្បត្តិជាដុំ កំភួនជាក់ស្តែងណាមួយទេ ក្នុងការជួយប្រជាជន និងកសាងប្រទេសជាតិ ប៉ុន្តែបែរជាចាំតែយកជើងរាទឹក។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅវត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សមេ្តចតេជោ ហ៊ុន សែន គឺជាអ្នកដឹកនាំដែលមានបទពិសោធន៍ពេញលេញ និងជាក់ស្តែង ក្នុងការដឹកនាំប្រទេសឲ្យចាកចេញពីភាពក្រីក្រ លំបាកតោកយ៉ាក មកកាន់ភាពសំបូរសប្បាយ រីកចម្រើនលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លើកតម្កើង ឱ្យមានការប្រតិបត្តិ សាសនាដែលជាឫសគល់នៃសច្ចធម៌ ក្នុងជីវិតរស់ របស់បុគ្គលគ្រប់រូប៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




