Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ស្ពានបេតុងចំនួន០៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣

ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងចំនួន០៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននៅការកកស្ទះចរាចរ រដ្ឋបាលខេត្តក្រចេះ និងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ កំណាត់ផ្លូវជាតិលេខ៧៣ (ក្រចេះ-ប្រធាតុ) នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៥និង០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ។

ដែលមានទិសដៅបញ្ចៀសចរាចរដូចខាងក្រោម៖

១.ការធ្វើដំណើរដែលមានទិសដៅពីរាជធានីភ្នំពេញ ឬខេត្តផ្សេងៗ មកកាន់ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី ត្រូវធ្វើ ដំណើរតាមផ្លូវជាតិលេខ៧ រួចឆ្ពោះទៅកាន់ខេត្តទាំង ០៣ខាងលើ។ ២-ការធ្វើដំណើរដែលមានទិសដៅពីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី ទៅរាជធានីភ្នំពេញ ឬទៅខេត្ត ផ្សេងៗ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ រួចឆ្ពោះទៅកាន់កន្លែងខាងលើ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×