Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា “ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំ នឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិត នៅក្នុងកិច្ចដំណើរការ នៃការកសាងសន្តិភាពមួយនេះ”

ទីក្រុងសេអ៊ូល ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ចាប់ពីពេលនោះមក, ខ្ញុំបានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំ នឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការ នៃការកសាងសន្តិភាពមួយនេះ។ ជាក់ស្ដែង, ខ្ញុំបានរងរបួស និងបានបាត់បង់ភ្នែកម្ខាង”។

សម្តេចបានលើកឡើងថា “ខ្ញុំត្រូវបង្ខំចិត្តរត់គេចខ្លួនដោយថ្មើរជើងទៅកាន់ ប្រទេសវៀតណាមទាំងកណ្ដាលយប់អធ្រាត្រ ដោយត្រូវដើរឆ្លងកាត់ចំការមីន និងឆ្លងកាត់ព្រំដែន ដែលមានកងទ័ពជាច្រើន ។ ជាងនេះទៅទៀត, ខ្ញុំបានទុកចោលប្រពន្ធរបស់ខ្ញុំឱ្យនៅកណ្តោចកណ្តែង ដែលនាងកំពុងមានផ្ទៃពោះនៅឯប្រទេសកម្ពុជា រហូតពេលជួបវិញ កូនហៅថា ពូ ។ ក្រោយមកទៀត នៅឆ្នាំ១៩៩៦, ខ្ញុំបានប្រថុយជីវិតរបស់ខ្ញុំម្តងទៀត ដោយបានទៅចរចាដោយផ្ទាល់ និងបញ្ចុះបញ្ចូលកង កំលាំងខ្មែរក្រហមនៅឯមូលដ្ឋាន យោធារបស់ពួកគេឱ្យទម្លាក់អាវុធ និងចូលរួមជាមួយរាជរដ្ឋាភិបាលវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដោយធានានូវអាយុជីវិត, សិទ្ធិកាន់កាប់អចលនទ្រព្យ ឋានៈ និងមុខ របររបស់ពួកគេ។ គោលនយោបាយឈ្នះ-ឈ្នះនេះ បានជំរុញឱ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាព ពេញលេញនៅឆ្នាំ១៩៩៨។ គោលនយោបាយឈ្នះ-ឈ្នះនេះ ក៏បានអនុញ្ញាតផងដែរ ឱ្យរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ទាំងស្រុង ទៅលើការអភិវឌ្ឍជាតិ ខណៈដែលប្រជាជនកម្ពុជាទទួលបាននូវ ផលប្រយោជន៍ និងកាលានុវត្តភាពនានាពីសន្តិភាព និងការអភិវឌ្ឍ។ កម្ពុជារក្សាបាននូវសន្តិភាព រយៈពេលជាង ២០ឆ្នាំមកហើយ ។ ជាមួយគ្នានេះ, យើងប្តេជ្ញាចិត្តថានឹងបន្តការពារ និងលើកស្ទួយ សន្តិភាពបន្ថែមទៀត។ តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាង សន្តិភាព, ខ្ញុំសូមសង្កត់ធ្ងន់ថា “គ្មានសន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មាន សន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»។ ខ្ញុំឯកភាពចំពោះទស្សនៈរបស់ លោក ស៊ុន ម៉ុងមូន និងលោកស្រីបណ្ឌិត ហាក់ ចាហានមូន ដែលបានលើកឡើងថា «សន្តិភាព គឺជាសកម្មភាពជាក់ស្តែង មិនមែនជាក្តីសុបិនដែលស្រពេចស្រពិលនោះទេ»”។

នេះជាមូលហេតុដែលរដ្ឋា ភិបាលរបស់ខ្ញុំ បានយកសន្តិភាពជាអាទិភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូល រួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និង មជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្ដារសន្តិភាពនៅបណ្ដាតំបន់ទាំងនោះ។ ជាងនេះទៅទៀត, ទោះបីជាប្រទេសកម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែកដល់ដំណើរការន ការស្វែងរកសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ប្រកបដោយសុច្ឆន្ទៈ, ការទទួលខុសត្រូវ និងភាព ស្មោះត្រង់ផងដែរ”។ សម្តេចនាយករដ្ឋមន្រ្តី បានលើឡើងបែននេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២” ទីក្រុងសេអ៊ូល, ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

សម្រាប់ខ្ញុំ, ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ ២០២២ នេះ មិនមែនបានមកដោយសារតែខ្ញុំត ម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសមនឹងទទួលបាននូវពានរង្វាន់ សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្ម ដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា។ ទី១, ខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ, សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ និងសម្តេចព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញព្រះរាជតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាព ជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ។ ទី២, ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុម គ្រួសាររបស់ខ្ញុំ ចំពោះការស្រឡាញ់ និងការគាំទ្រដល់ដំណើរស្វែងរកសន្តិភាពសម្រាប់ប្រទេសរបស់ខ្ញុំ។ ទី៣, មេដឹកនាំ និងសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពីគ្រប់ ភាគីដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាង និង លើកកម្ពស់សន្តិភាព។

ទី៤, បណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនានា ដែលបានផ្ដល់ជំនួយ នៅក្នុងដំណើរការនៃការ ស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការកសាងប្រទេសឡើងវិញ ក្រោយសង្គ្រាម។ ជាចុងក្រោយ, ខ្ញុំសូម ថ្លែងអំណរគុណចំពោះជនរួមជាតិរបស់ខ្ញុំ ដែលតែងតែបានគាំទ្រ និងសាទរចំពោះ គោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ការជំរុញនូវ ប្រព័ន្ធអេកូឡូស៊ីសន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា។

បើតាមសម្តេចតេជោ ៖ សម្រាប់ខ្ញុំ, សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវ ទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហឹង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លា ប៉ុណ្ណានោះ។ ឆ្លៀតឱកាសនេះ, ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានរីកធំធាត់ និងចំរើនវឌ្ឍនាកា ដោយបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា។ ខ្ញុំត្រូវបង្ខំចិត្ត ឈប់រៀននៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេសរបស់ខ្ញុំ បាននិងកំពុងបែកបាក់យ៉ាងខ្លាំង ហើយ សង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។ ជីវិតកុមារភាព និងវ័យជំទង់របស់ខ្ញុំ ដែលគួរតែទទួលបាន នូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសខ្ញុំមានសន្តិភាពនោះ ប៉ុន្តែខ្ញុំបែរជាជួបតែទុក្ខលំបាក និងការ ឈឺចាប់ទៅវិញ។ នាពេលនោះ, ខ្ញុំពិតជាអស់សង្ឃឹមយ៉ាងខ្លាំងចំពោះអនាគតរបស់ខ្ញុំ និងអនាគត របស់ប្រទេសខ្ញុំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×