Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត : ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោ តម្កល់ការសង្រ្គោះជីវិត ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចាំបាច់ខ្ពស់បំផុត

spot_img

ភ្នំពេញ : ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានមានប្រសាស៍បញ្ជាក់ថា ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី តម្កល់ការសង្រ្គោះជីវិតប្រជាពលរដ្ឋជាកត្តាអាទិភាពចាំបាច់ខ្ពស់បំផុត ដែលនេះគឺជាសច្ចធម៌ពុំអាចប្រកែកបាន និងជាគុណូបការៈដ៏ធំធេងប្រកបដោយភាពជាអ្នកដឹកនាំគំរូ មានបទពិសោធន៍ជាក់ស្តែង ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅកាន់វឌ្ឍនភាព សុខសន្តិភាព ភាពសម្បូណ៌សប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។ នៅពេលប្រជាជនជួបទុក្ខលំបាក សម្តេចតេជោ តែងតែរត់រកប្រជាជនដើម្បីដឹកនាំការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យឆ្លងផុតពីការលំបាកទាំងឡាយ ដោយដាច់ខាតមិនដែលបានរត់ចោលប្រជាពលរដ្ឋឡើយ។

ការបញ្ជាក់នេះក្នុងពិធីប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តតាកែវ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ។

ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា មានវ័យជាង៧០ឆ្នាំហើយ ព្រមទាំងបានបំពេញភារកិច្ចប្រកបដោយគុណប្រយោជន៍ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនកម្ពុជា រួមមានជាអាទិ៍ ប្រយុទ្ធប្រឆាំងអំពើឈ្លានពានពីបរទេស, ការសង្គ្រោះជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ប៉ុលពត, ការដាក់ចេញនូវបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ដោយបាននាំមកនូវសន្តិភាពពេញ បរិបូរណ៍នៅទូទាំងប្រទេស ដែលមិនធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រកម្ពុជានារយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ ហើយថ្មីនេះ សម្តេចតេជោ ក្នុងនាមជាប្រមុខដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ក៏បានសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកំណាចកូវីដ-១៩ យ៉ាងជាក់ស្តែងពិតប្រាកដប្រកបដោយយុទ្ធសាស្ត្រ និងការទទួលខុសត្រូវ ដោយបានសម្រេចធ្វើការស្រោចស្រព វ៉ាក់ការពារជូនប្រជាជន យ៉ាងឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត សូមអោយយុវជនបន្តយកចិត្តទុកដាក់ ថែរក្សាសមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងកសាងនិងពង្រីកសមិទ្ធផលថ្មីៗ បន្ថែមទៀត ដើម្បីបន្សល់ទុកឱ្យយុវជនបន្តវេនជំនាន់ក្រោយៗទៀត។ ទន្ទឹមនឹងនេះ សូមបន្តធ្វើការលើកកម្ពស់សមត្ថភាព ប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ៕ រក្សាសិទ្ធិដោយ : ចស្តារ

spot_img
×