Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស៊ីជាមួយគ្នាប្តី ប្រចណ្ឌប្រពន្ធជាមួយនឹងក្មួយ វា.យប្រពន្ធ បណ្តាលឲ្យ…ត្រូវសមត្ថកិច្ចចាប់វា.យខ្នោះ

ក្រចេះ ៖ នគរបាលស្រុកចិត្របុរី បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីបានភ្លាមៗ កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ នៅភូមិជួរក្រួច ឃុំថ្មអណ្តើក ស្រុកចិត្របុរី បន្ទាប់ពីជននេះ យកអង្រែបុកគ្រឿង ធ្វើសកម្មភាពវា.យស.ម្លាប់ស្រ្តីជាប្រពន្ឋ និងបានវា.យក្មួយប្រុសបង្កើតសន្លប់ បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារភ្លើងប្រចណ្ឌ ។

ជនដៃដល់ជាប្តីឈ្មោះមល់ មិន អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។

នៅថ្ងៃកើតហេតុ ជនដៃដល់ជាឪពុកមា បានបបួលបុរសរងគ្រោះជាក្មួយ ផឹកលើគ្រែក្បែរផ្ទះ ពេលនោះស្រ្តីជាប្រពន្ឋ បានមកផឹកជាមួយ កកើតជាជម្លោះ ដោយសារបុរសដៃដល់ជាប្តី ប្រចណ្ឌស្រ្តីរងគ្រោះជាប្រពន្ឋ ជាមួយនិងក្មួយប្រុសរបស់ខ្លួន ដែលកំពុងអង្គុយផឹកស៉ីជាមួយគ្នា។
បន្តិចក្រោយមក ជនដៃដល់ប្រដាប់ដោយអង្រែបុកគ្រឿង បានវា.យមកលើជនរងគ្រោះជាក្មួយ ត្រូវចំក្បាលសន្លប់បាត់ស្មារតី និងបានវា.យលើស្រ្តីជាប្រពន្ឋ បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែង។

លោកវរសេនីយ៍ឯក ប៊ូត នឿន អធិការនគរបាលស្រុកចិត្របុរី បានបញ្ជាក់ថា នគរបាលបានចាប់ខ្លួនជនបង្កបានភ្លាមៗ និងកំពុងកសាងសំណុំរឿង បន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×