Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្លា.ប់ក្នុងផែស្ងួតសុកន សង្ស័យរថយន្តស្ទូចរយ៉ែកិន , ម្ចាស់ទីតាំងព្យាយាមលាក់បាំង

ភ្នំពេញ : បុរសម្នាក់ស្លា.ប់ក្នុងផែស្ងួតសុកន សង្ស័យរថយន្តស្ទូចរយ៉ែក្រោយកិន , ចំណែកម្ចាស់ទីតាំងខាងលើ បានព្យាយាមលាក់កំបាំងព័ត៌មាន ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅខាងក្នុងបរិវេណផែស្ងួតសុកន ត្រេនស្ពត ស្ថិតនៅតាមបណ្តោយផ្លូវបេតុងទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ទុំ ចាន់ស៊ី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករផែស្ងួតខាងលើ មានស្រុកកំណើតនៅភូមិខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានលួចបង្ហើបឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឈរស៊ីញ៉ូរថយន្តស្ទូច ដើម្បីស្ទូចទ្រុងកុងទីន័រ ដាក់លើរថយន្ត និងទម្លាក់ចុះមកខាងក្រោមដូចសព្វដង ខណ:កំពុងតែឈរនៅពីក្រោយ រថយន្តស្ទូចត្រូវរថយន្តថយក្រោយ កិនស្លា.ប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រួមនិងកម្លាំងជំនាញការិយាល័យបច្ចេកទេសកោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចូលទៅខាងក្នុង ដើម្បីធ្វើការពិនិត្យសពជនរងគ្រោះ និងបានធ្វើកំណត់ហេតុ ប្រគល់សពទៅឲ្យក្រុមគ្រួសារជនរងគ្រោះ ដឹកសពទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ ៖សួង សាម

×