Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Lexus570 បើកលឿនទៅបុ.ករថយន្តហាយឡែនឌ័រ បើកឆ្លងផ្លូវទៅបុ.កផ្ទប់រថយន្តមួយគ្រឿងទៀត រងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកLexus 570 មួយ គ្រឿង ឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ជ្រុលទៅបុ.ករថយន្តហាយឡែនឌ័រ ចំពាក់កណ្ដាលពេញទំហឹង ប៉ើងទៅបុកផ្ទប់ និងរថយន្តមួយគ្រឿងទៀត ចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១កែងនឹងផ្លូវ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញនារីម្នាក់ រួមដំណើរជាមួយនឹងស្ត្រី ២នាក់ទៀត បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AR-9223 បើកបរតាមបណ្ដោយផ្លូវ៥១ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាក Lexus 570 ពណ៌ខ្មៅពាក់ផ្លាកលេខ2BG-2777 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន បានជ្រុលមកបុកចំពាក់កណ្ដាលទ្វារខាងឆ្វេង រថយន្តហាយឡែនឌ័រប៉ើងទៅទៅផ្ទប់ នឹងរថយន្តមួយគ្រឿងទៀត ចតនៅចិញ្ចើមផ្លូវ បណ្ដាលឱ្យរងការខូចខាត សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង៣គ្រឿង ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×