Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃប្រកាសព័ត៌មានពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ពុំមានករណីស្លាប់ និងរបួសថ្មីទេ។ ជនភៀសសឹកសរុបកើនដល់ ១១៧,១២០គ្រួសារ ស្មើនឹងមនុស្ស ៣៩៤,៧០៦នាក់ ក្នុងនោះស្រ្តី ២០៤,៨៨៩នាក់ និងកុមារ៩៥.៩៤៩នាក់។ រក្សាសិទ្ធដោយ៖សុទ្ធលី

×