Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង។

ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងន័យមនុស្សធម៌ បានឯកភាព មិនយកកម្រៃសេវាចំពោះរថយន្ត ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានា។

ទន្ទឹមនេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះ សូមក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការមហាជន និងសប្បុរសជនទូទៅធ្វើការទំនាក់ទំនងមកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន។ ការលើកលែងកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×