ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងប្រពន្ធ បានបើករថយន្តlexusRX300 មួយគ្រឿង ក្នុងល្បឿនលឿនទៅប៉ះនិងជញ្ជាំង រេចង្កូតទៅបុ.កចូលសំយ៉ាបផ្ទះពលរដ្ឋ រួចបន្តល្បឿនទៅបុកដើមពោធិ៍ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង ៣០ នាទីយប់ថ្ងៃទី ១៣ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងប្រពន្ធ បានបើករថយន្តម៉ាកLexusRX300 ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2N-3562 បើកបរតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅប៉ះនឹងជញ្ជាំង រួចរេទៅចង្កូតទៅបុកនឹងសំយាបផ្ទះពលរដ្ឋ បណ្ដាលឲ្យបាក់រាបដល់ដី រថយន្តនៅមិនទាន់អស់ល្បឿន ជ្រុលទៅបុ.កដើមពោធិ៍ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អប្ដីប្រពន្ធពីរនាក់ មិនមានរងរបួសនោះទេ រងការខូចខាតរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត


