Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត rang rover បើកលឿនទៅបុ.កទម្លុះចូលភោជនីយដ្ឋានឌីសេនផាលេស បណ្តាលឲ្យភ្ញៀវរត់ចែកជើងគ្នា

ភ្នំពេញ ៖ នារីរូបស្រស់បានបើករថយន្ត range rover ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនបានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុ.កទម្លុះភោជនីយដ្ឋាន ឌីសេនផាលេស បណ្ដាលឲ្យភ្ញៀវកំពុងតែអង្គុយហូបអី ភ័យរត់ចែកជើងគ្នាសំណាងល្អ មិនមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ១៣ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦៣កែងផ្លូវ ៣០២ ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញនារីម្នាក់ បានបើករថយន្តម៉ាក range rover ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AW-0606 បើកបរតាមបណ្តោយផ្លូវ ៦៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទូកមុខទម្លុះចូលភោជនីយដ្ឋាន ឌីសេនផាលេស បណ្ដាលឱ្យរងការខូចខាតសំយ៉ាប និងសម្ភារៈមួយចំនួន ហើយភ្លាមនោះដែរ ម្ចាស់រថយន្តក៏ចុះចូលទៅក្នុងភោជនីយដ្ឋានឌីសេនផាលេស ដើម្បីសម្រួលជាមួយ និងម្ចាស់ភោជនីយដ្ឋានផងដែរ។

ក្រោយកើតហេតុខាងលើ ដោយភាគីរថយន្តបង្ក ព្រមទទួលខុសត្រូវសងថ្លៃការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×