Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូនភៀសសឹកនិងគ្រួសារកងទ័ពជួបជីវភាពខ្វះខាតទទួលអំណោយពីអាជ្ញាធរខេត្ត

ខេត្តកំពង់ចាម: ការវាយប្រយុទ្ធគ្នានៅព្រំដែនកម្ពុជា-ថៃលើសពី៥ថ្ងៃនេះបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនក្នុងនោះមានដូចជា÷
ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបងពោធិ៍សាត់ សៀមរាប ប៉ៃលិននិងកោះកុង គឺមានពលរដ្ឋក្មេងចាស់ប្រុសស្រីរួមទាំងគ្រួសារវីរកងទ័ព
បានភៀសខ្លួនរកកន្លែងសុវត្ថិភាពមកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុកចំការលើគិតរហូតមកដល់ព្រឹកថ្ងៃទី១៤ធ្នូ ឆ្នាំ ២០២៥ បានកើនដល់ជិត៥០០នាក់នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកសំ ពិសិដ្ឋ អភិបាលស្រុកចំការលើ។ជានិច្ចជាកាលអាជ្ញាធរតែងតែយកចិត្តទុកដាក់ជួយដល់បងប្អូនគ្រប់កាលៈទេសៈនាពេលកន្លងទៅ។

ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរដែនដី កាលនៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូន គ្រួសារ វីរកងទ័ព ចំនួន៣ គ្រួសារ និងប្រជាពលរដ្ឋភៀសសឹក ៤៣ គ្រួសារ សរុប ៤៦ គ្រួសារ បច្ចុប្បន្នស្នាក់នៅក្នុងឃុំចំការអណ្តូង ស្រុកចំការលើ ។

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ-ធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះ គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ជនយើង ក៏ដូចជាវីរកងទ័ព និងគ្រួសារ ភៀសសឹក អោយទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។ បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ត្រូវខិតខំថែទាំសុខភាពអោយបានល្អ តាមវិធានអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូន ផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តដ៏ក្លៀវក្លា អង់អាចក្លាហានរបស់វីរកងទ័ពយើងក្នុងបុព្វហេតុជាតិមាតុភូមិ ដោយខិតខំវាយប្រយុទ្ធទប់ទល់និងការឈ្លានពានពីសំណាក់ទ័ពថៃគឺធ្វើយ៉ាងណាមិនឲ្យបាត់បង់ទឹកដី។ហើយមកដល់ពេលនេះឃើញថាប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបាននាំគ្នាផ្កោលទោសដល់បទថៃដែលបានបើកការឈ្លានពានមកលើភាគីកម្ពុជាទាំងកំរោល។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×