Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តីស្រឡាញ់មនុស្សជាតិបេះដូង មនុស្សធ៌មទូលំទូលាយ និងក្តីស្រឡាញ់សុខសន្តិភាពរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី មិនអាចកាត់ថ្លៃបានឡើយ

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ញើសារក្តីស្រឡាញ់មនុស្សជាតិ​ បេះដូងមនុស្សធម៌ទូលំទូលាយ​ និងក្តីស្រឡាញ់សុខសន្តិភាពរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី​ មិនអាចកាត់ថ្លៃបានឡើយ។

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ គឺជាថ្ងៃដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នព្រះរាជាណាចក្រកម្ពុជា បានជួយសង្គ្រោះអាយុជីវិតអ្នកដំណើរចម្រុះជាតិសាសន៍ រាប់ពាន់នាក់ដែលនៅលើ នាវា ខ្នាតយក្សវែសស្វីដាម (MS Westerdam) ដែលពួកគេទាំងនេះត្រូវបានចាត់ចែងឱ្យវិលត្រឡប់ទៅផ្ទះសម្បែងរបស់ ពួកគេវិញប្រកបដោយសុខសុវត្ថិភាព និងមិនមាននរណាម្នាក់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នោះឡើយ។

ទង្វើនេះ ជាកាយវិការមនុស្សធម៌ប្រកបដោយក្តីស្រឡាញ់មនុស្សជាតិពិតប្រាករបស់ សម្ដេចតេជោ នាយករដ្ឋមន្តី បើទោះបីជាកម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងដ៏ធំទូលាយ មិនត្រឹមតែបានផ្តល់នូវក្តីស្រឡាញ់ និងការរស់រាន មានជីវិតដល់បុគ្គលគ្រប់រូបរាប់ពាន់នាក់នៅលើនាវា MS Westerdam ប៉ុណ្ណោះទេ ប៉ុន្តែបានផ្ដល់នូវក្តីសង្ឃឹមស្នាមញញឹម និងការស្រឡាញ់ជួបជុំសប្បាយរីករាយនៃអ្នកជាទីស្រឡាញ់ និងក្រុមគ្រួសាររបស់ពួកគេទាំងអស់គ្នាផងដែរ។ តើមាន អ្វីដែលសំខាន់ជាងការរស់រានមានជីវិត ជួបជុំអ្នកជាទីស្រឡាញ់ និងក្រុមគ្រួសាររបស់ខ្លួននោះដែលជាការផ្តល់នូវក្តី សង្ឃឹម និងការគោរពសិទ្ធិមនុស្សដើម្បីការរស់រានមានជីវិតជាក់ច្បាស់ណាស់នៅពេលនោះ។ ប្រសិនបើកម្ពុជា មិន អនុញ្ញាតឱ្យនាវាខ្នាតយក្សនេះចូលសំចត សំណួរថាតើវាសនាអ្នកដំណើររាប់ពាន់នាក់នៅលើនាវានោះនឹងទៅជាយ៉ាង ណា នៅពេលដែលនាវាជិតអស់ស្បៀងផង និងជិតអស់ប្រេងសម្រាប់ដំណើរការនាវាផងនោះ? ការគំរាមកំហែងនៃការចម្លងវីរុសកូវីដ-១៩ នាពេលនោះ ក៏ជាការព្រួយបារម្ភរបស់មនុស្សម្នាទាំងឡាយ តទង្វើរបស់កម្ពុជានាពេលនោះ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត និងការជួយសង្គ្រោះអាយុជីវិតមនុស្សនៅលើនាវាខ្នាតយក្សនេះ ដោយមិនអាត្មានិយម នោះឡើយ នៅពេលដែលបណ្តាប្រទេសផ្សេងៗ មិនអនុញ្ញាតឱ្យនាវានេះចូលសំចតនោះឡើយ។

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺជាថ្ងៃគម្រប់ខួប ២ឆ្នាំ នៃព្រឹត្តិការណ៍ដ៏មហិមាល្បីរន្ទឺនៅលើពិភពលោក ដែលកម្ពុជា បានជួយសង្គ្រោះនាវាខ្នាតយក្ស MS Westerdam បានដោយជោគជ័យ។ ទង្វើនេះគឺបានបញ្ជាក់ច្បាស់ពីទឹកចិត្ត និងក្តី ស្រឡាញ់មនុស្សជាតិប្រកបដោយទឹកចិត្តមនុស្សធម៌ យ៉ាងពិតប្រាកដរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលពុំ អាចកាត់ថ្លៃបានឡើយហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺពិតជាវីរជន និងជាអគ្គមហាបុរសរដ្ឋខ្មែរ តែមួយគត់ ដែលបានផ្តល់នូវកិត្តិយសដ៏ធំធេង និងឈ្មោះល្បីរន្ទឺលើសាកលលោក បានជួយរំដោះប្រទេសជាតិព្រមទាំងលើកស្ទួយ ប្រទេស និងប្រជាជនកម្ពុជាហើយបានធ្វើឱ្យអន្តរជាតិបានស្គាល់ច្បាស់ ពីសន្តានចិត្តមនុស្សធម៌ និងទឹកចិត្តស្រឡាញ់ សន្តិភាពពិតប្រាកដរបស់ សម្តេចតេជោ។ ប្រជាជនកម្ពុជា ទាំងអស់ពិតជាមានសំណាងណាស់ដែលមានជីវិតរស់រាន ជាលើកទីពីរក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងខ្លាំងពិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ប្រជាជនកម្ពុជាទាំងអស់ សូមប្រណមដៃគោរពសម្ដែងនូវអំណរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសដ៏វិសេសវិសាលដែល សម្ដេចតេជោ នាយក រដ្ឋមន្ត្រី បានទទួលមេដៃសន្តិភាពស៊ុនហាក់២០២២ និងសូមគោរពជូនពរបវរមហាប្រសើរសូម សម្តេចតេជោ មាន សុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លាបន្តដឹកនាំប្រទេសកម្ពុជាឱ្យល្បីកាន់តែខ្លាំងថែមទៀតនៅលើសាកលលោក និងមាន ពន្លឺចែងចាំងដូចពេជ្រចរណៃ ដែលមានការគោរពស្រឡាញ់ពីមនុស្សគ្រប់រូបនៅក្នុងប្រទេស និងនៅលើសាកលលោក។

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជារយៈពេលពីរឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោកមួយដោយអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក «Westerdam» ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។

នាវានេះដឹកមនុស្សសរុបជាង ២,០០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន ហើយត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកមេរោគ Covid19។

សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែតែអនុញ្ញាតឲ្យនាវា Westerdam ចូលចតប៉ុណ្ណោះទេ នៅថ្ងៃទី១៤ ខែកុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» ដែលជាវប្បធម៌របស់មនុស្សជាតិតំបន់អឺរ៉ុបនោះ សម្តេចតេជោ បានអញ្ជើញតាមឧទ្ធម្ភាគចក្រទៅកាន់នាវា ដើម្បីទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ អមដោយផ្កាកូលាបថែមទៀតផង។

កាយវិការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យរំជួលចិត្ត រំជួលបេះដូងអ្នកដំណើរលើនាវា រហូតអ្នកខ្លះស្រក់ទឹកភ្នែកថែមទៀតផង។ ពួកគេបានកោតសរសើរមិនដាច់ពីមាត់ ចំពោះកាយវិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល។ មិនត្រឹមតែលើនាវាប៉ុណ្ណោះទេ មនុស្សជាតិលើពិភពលោកជាច្រើន សុទ្ធតែបានទទួលបាននូវទង្វើប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ហើយបានស្ញប់ស្ញែង និងកោតសរសើរមិនដាច់នោះឡើយ។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស និង អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី សុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងប្រកាសចងចាំចំពោះកាយវិការ ប្រកបដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅមួយនេះ។

ព្រឹត្តិការណ៍នៃការអនុញ្ញាតឱ្យនាវា Westerdam ចូលចតបានធ្វើឱ្យកម្ពុជាល្បីសាយសុសលើពិភពលោកថា ជាជាតិសាសន៍មានទឹកចិត្តពោរពេញដោយមេត្តាធម៌ និងសប្បុរសធម៌យ៉ាងធំធេង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×