Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងតែផ្អើលទៀតហើយ លើកមុនថែម Rolls Royce មួយគ្រឿង ឥឡូវបន្ថែមរថយន្តសេរី ថ្មីដ៏ទំនើប ៤ គ្រឿងបន្ថែមទៀត !

ភ្នំពេញ ៖ មកម្តងៗមិនកក្រើក មិនមែនបុរី មេគង្គ លែន នោះទេ ថែមរង្វាន់ម្តងៗ មិនមែន១ មិនមែន២ ហើយក៏មិនមែន៣ ប៉ុន្តែថែមម្តងរហូតដល់ទៅ ៤ ឯណោះ !!!
លើកនេះ បុរី មេគង្គ លែន បានផ្តល់នូវភាពភ្ញាក់ផ្អើល និងកក្រើកសាជាថ្មីម្តង ទៀតសម្រាប់កម្មវិធីប្រូម៉ូសិនដើមឆ្នំា២០២២ នាខែនៃក្តីស្រលាញ់នេះ នៅបុរី មេគង្គលែន!

កាលពីកន្លងទៅ បុរី មេគង្គ លែន ទើបតែបានបង្កើតនូវភាពភ្ញាក់ផ្អើល ជាប្រវត្តិសាស្រ្ត ដល់អតិថិជនរបស់ខ្លួនលើកទី១ គឺ កម្មវិធី ទិញផ្ទះឈ្នះឡាន ដែលរង្វាន់ធំដ៏សម្បើមនោះគឺរថយន្តប្រណីត ម៉ាក Rolls Royce ចំនួន១គ្រឿង ។ ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួន និងឃើញថាការបន្ថែមនោះមានចំនួនតិចតួចពេកសម្រាប់អតិថិជន ឥឡូវនេះ បុរី មេគង្គ លែន ក៏បានសម្រេចបន្ថែមរង្វាន់រយន្តសេរីថ្មីដ៏ទំនើបចុងក្រោយ រហូត ដល់ទៅ៤គ្រឿងបន្ថែមទៀត សរុបមានរហូតដល់ទៅ៥គ្រឿងឯណោះ សម្រាប់កម្មវិធី ទិញផ្ទះឈ្នះឡាន ។
នេះមិនមែនជារឿងធម្មតាទេសម្រាប់ក្រុមហ៊ុនបុរី មួយដែលហ៊ានផ្តល់ជូនរង្វាន់ធំៗដ៏ច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជនរបស់ខ្លួនបែបនេះ។

សូមបញ្ចាក់ថាផងដែរថាសម្រាប់ការចាប់រង្វាន់នេះផងដែរគឺបានផ្តល់ជូនដល់គ្រប់អតិថិជនទាំងអស់ដែលបានទិញផ្ទះប្រភេទណាមួយក៏បាននៅ បុរី មេគង្គ លែន សុទ្ធតែមានឱកាសចូលរួមចាប់ឆ្នោតផ្សងសំណាងឈ្នះមហារង្វាន់រថយន្តដ៏ទំនើបទាំងនោះភ្លាមៗ ។

ទិញផ្ទះនៅបុរីមេគង្គលែន មិនចំាបាច់ចំណាយលុយទិញរថយន្តទេ មេគង្គលែន បានគិតគូររួចជាស្រេចជូនដល់អតិថិជន ។

បុរីមេគង្គលែន គឺជាបុរីសាងសង់ឡើងតាមរចនាបថបែបអឺរ៉ុប ដែលផ្តោតលើគុណភាពសំណង់ គុណតម្លៃ នៃការរស់នៅជាចំបង ឯកជនភាព ការលំហែ ផាសុកភាព សុវត្តិភាព អភិជនភាព និងស៊ីវិល័យ ជាមួយនឹងម៉ូតផ្ទះច្រើនជម្រើសសម្រាប់អតិថិជន មានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ និង ផ្ទះអាជីវកម្ម ៕

×