Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ.១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ចំនួន១១អគារ លើផ្ទៃដីជាង៧ហិចតា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ កុម្ភៈ នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកដំណើរការ សាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩តេជោសន្តិភាពរាជធានីភ្នំពេញ ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យធ្វើការសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។

ពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ.១៩តេជោសន្តិភាពរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤កុម្ភៈនេះ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

តាមការឲ្យដឹងពីមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ.១៩នេះមាន ឈ្មោះថាតេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន១១អគារ លើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលនឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយៈពេលរវាង១ឆ្នាំ។ ក្រោមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន បានណែនាំឲ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩ ឲ្យបានឆាប់រហ័សដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ.១៩ ពិសេសក្នុងរាជធានីភ្នំពេញ ក្នុងពេលដែលជំងឺផ្លូវដង្ហើម ដ៏កាចសាហាវនេះ កំពុងរីករាលដាល យ៉ាងឆាប់រហ័សចូលក្នុងសហគមន៍ ដោយបានបំប្លែងខ្លួនជាអូមីក្រុងនឹងមានការ ឆ្លងលឿនទៀតផង។

មន្ត្រីសុខាភិបាលបានបង្ហាញក្តីបារម្មណ៍ពីការរាលដាលនៃ ជំងឺដ៏កាចសាហាវនេះ នឹងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យខិតខំយកចិត្តទុកដាក់អនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ត់ចត់ និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ.១៩ ឲ្យបានគ្រប់ដូសនិងដូសជំរុញ។ ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩ នាពេលនេះ បានបង្ហាញឲ្យឃើញពី ការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោ ដើម្បី ផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋយើងក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ.១៩ ដែលយើងមិនដឹងថាវានឹងបញ្ចប់នៅពេលណាដូច្នេះយើងត្រូវ រៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ហើយអគារមណ្ឌលព្យាបាលជំងឺកូវីដ.១៩ នេះក៏ជាសមិទ្ធិផលថ្មីដែលនឹងកើតចេញជារូបរាង នៅដើមឆ្នាំ២០២២នេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×