Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន លើកពេលជួបជុំជាមួយសិស្សនិទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ:

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរលើបណ្តាញសង្គម នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ នេះថា ដោយសារកូវីដ-១៩ មេរោគបំប្លែងថ្មីឈ្មោះថាអូមីក្រុង បាននិងកំពុងរីករាលដាល នៅទីក្រុងភ្នំពេញ។

ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម សម្តេចសម្រេចចិត្តលើកពេល នៃការជួបជុំជាមួយសិស្សនិទ្ទេសA ដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ: ២០២២ ទៅពេលក្រោយវិញ។

រក្សាជីវិត និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រក្សាបានជីវិតនិងមានសុខភាពល្អមិនខ្វះទេ ពេលវេលានៃការជួបជុំ។ សង្ឃឹមថា ចៅៗនិងក្រុមគ្រួសារ នឹងមានការយោគយល់នូវការលំបាកនេះ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×