Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន

ភ្នំពេញ : ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន ពីថ្ងៃទី១៤ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមការអញ្ជើញរបស់ក្រសួងការពារជាតិប្រទេសជប៉ុន

សូមជម្រាប ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូ នៅប្រទេសជប៉ុន៕ រក្សាសិទ្ធិដោយ : ចេស្តារ

×