Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២ នាក់ស្លា.ប់ និងរបួសធ្ងន់ ដោយសារ រថយន្តធុនធំ ២ គ្រឿង បុ.កគ្នា លើផ្លូវជាតិលេខ៤

ព្រះសីហនុ ៖ ២ នាក់ស្លា.ប់ និងរបួសធ្ងន់ ដោយសារតែរថយន្តធុនធំ ២ គ្រឿងបុកគ្នា លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៦-១៣៧ ភូមិបឹងត្រាច ឃុំចំការ ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តដឹកប្រេង លឹម ឡុង ម៉ាកINTERNATIONAL ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C 8353 បើកទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ មិន សុភា ភេទប្រុស អាយុ២៩ឆ្នាំ (ស្លា.ប់) នៅកន្លែងកើតហេតុ។
ជនរងគ្រោះ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងរថយន្តនោះ មានអ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ សៀងហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (របួសធ្ងន់)។

ចំណែករថយន្ត១គ្រឿងទៀត បើកបរទិសដៅផ្ទុយគ្នា ជារថយន្តដឹកទំនិញ រថយន្តម៉ាកFUSO សណ្តោងរ៉ឺម៉កពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3F 9367 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។ ករណីនេះ សមត្ថកិច្ចចម្រុះ មាននគរបាល , កងរាជអាវុធហត្ថ បានចុះអន្តរាគមន៍សម្រួលចរាចរណ៍ នាំអ្នករបួសទៅមន្ទីរពេទ្យ និងបន្តដោះស្រាយតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

×