ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍២រូបបានទារលុយ២០ដុល្លារ ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ និងមិនចេញវិក្កយបត្រ។ មន្ត្រីនគរបាលនោះ បានប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះត្រូវ ផ្អាកការងារបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរ និងប្រឈមការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា ការផ្អាកការងាររបស់មន្ត្រីនគរបាលទាំង២រូបនេះ បន្ទាប់ពីមានមតិរិៈគនពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចែករំលែកព័ត៌មានតៗគ្នា កាលពីពេលកន្លងមកពាក់ព័ន្ធទៅលើមន្ត្រីនគរបាលចរាចរណ៍២រូបដែលបានទារប្រាក់ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៨នេះ ថាមន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះត្រូវ ផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ហើយលោកបានសុំគោលការណ៍ពីលោកនាយឧត្ដមសេនី យ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។ មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ខាងលើ បានប្រព្រឹត្តខុសនូវវិន័យកម្លាំងលេខ ០០៦ របស់នគរបាលជាតិ ដោយផាកពិន័យលើសគោលការណ៍ និងមិនបានចេញវិក្កយបត្រ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត។
នាយឧត្តមសេនីយ៍អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ មិនអនុញ្ញតឲ្យមានមន្ត្រីនគរបាលណាម្នាក់អនុវត្តន៍ ឬប្រព្រឹត្តបទល្មើសផ្ទុយពីសេចក្តីថ្លៃថ្នូ សុជីវធម៌ ក្រមសីលធម៌ ជាមន្ត្រីកងកម្លាំងនគរបាលជាតិឡើយ ។
បើតាមលោកអគ្គស្នងការរងនគរបាលជាតិ មិនអាចអប់រំណែនាំបន្តទៀតនោះទេ គឺលោកអគ្គស្នងការរង បានគោរពស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកនាយឧត្តមសេនីយ៍សណ្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បណ្តេញចេញពីក្របខ័ណ្ឌនគបាលជាតិតែម្តង ៕ ដោយ ៖ បញ្ញាស័ក្តិ