ភ្នំពេញ ៖ សាហាវណាស់ បុរសវ័យជំទង់ម្នាក់បើករថយន្តម៉ាកអូឌីមួយគ្រឿង រេពេញផ្លូវជាន់ហ្គាលឿនដូចហោះ ទៅបុ.កម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែពីក្រោយពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យមនុស្សម្នាក់ស្លា.ប់ និង២នាក់របួសធ្ងន់ ចំណែកឯតៃកុងត្រូវសមត្ថកិច្ច ចុះក្រប៊ួចបានភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរព៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី ១៧ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពមានឈ្មោះ ស៊ុយ វណ្ណះ ភេទប្រុសអាយុ៤០ឆ្នាំ មានស្រុកកំណើតនៅ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងស្រ្តី២នាក់ទៀត បានបើកម៉ូតូសណ្តោងរុឺម៉កដឹកបន្លែរមួយគ្រឿង មិនមានផ្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញបុរសវ័យជំទង់ម្នាក់ បានបើករថយន្តបង្កម៉ាកអូឌី ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2AZ-2550 បើកស្របគ្នាតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនដូចហោះ បានជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដឹកបន្លែពីក្រោយ ពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លា.ប់និង២នាក់ទៀត រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្តបង្ក ហោះឡើងខឿនទៅបុ.កបង្គោលភ្លើងនិងបុ.កផ្ទប់ដើមឈើទៅមុខលែងរួច។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនិងម៉ូតូសណ្តោងរុឺម៉ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត៕ រក្សាសិទ្ធិដោយ ៖ សា មេត





