ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម បានចេញសេចក្តីសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ នេះតទៅ។
នៅក្នុងសេចក្តីសម្រេចបញ្ចប់តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ដែលចុះហត្ថលេខា ដោយឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ គឺមិនបានបញ្ជាក់អំពី មូលហេតុ នៃការដែលនាំឲ្យឈានទៅ ដល់ការបញ្ចប់តួនាទីនោះទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



