Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ នៅសាលាខេត្តកំពត

spot_img

កំពត ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត មែ៉ន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ នៅសាលាខេត្តកំពត ដែលត្រូវបានមកទទួលស្បៀង មានអង្ករ១០គីឡូក្រាម និងទឹកត្រី ១ដប ពីរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។

ក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងសមាជិ សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឧកញ៉ា លោកជំទាវ លោកស្រី ផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ កម្មវិធីមនុស្សធម៌នេះអាចដំណើរការទៅបានគឺប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាចាណាចក្រកម្ពុជា និងក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត តាមរយៈ សិល្បៈនៃការចែករំលែក និងការគិតគូរពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និងតាមផែនការដែល រដ្ឋបាលខេត្តបានកំណត់ គឺការចែកស្បៀងនេះជារៀងរាល់ ៣ដង ក្នុងមួយសប្តាហ៍ គឺថ្ងៃ ច័ន្ទ ពុធ និងថ្ងៃសុក្រ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមកនូវការផ្តាំផ្ញើ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដែលបានមកទទួលស្បៀងក្នងថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំអស់គ្នាត្រូវ ៖

១ – ត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយពីមេរោគកូវីដ ១៩ ពិសេសគឺប្រភេទបំប្លែងថ្មី អូមីក្រុង ចាំបាច់ពលរដ្ឋគ្រប់រូប ត្រូវពន្លឿននៃការចាក់ដូសទី៣ ឲ្យបានលឿន ដើម្បី បន្តដល់ ដូសទី ៤ ដែលជាដូសជម្រុញ និងត្រូវមិនត្រូវរំពឹងតែ ២ដូស ដែល បាន ចាក់រួចហើយនោះទេ ។

២- បន្តការខិតខំតទៅទៀត ក្នុងការ ប្រយុទ្ធប្រឆាំង នឹង កូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×