បន្ទាយមានជ័យ៖ មន្រ្តីសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន ជនសង្ស័យប្រុស-ស្រី ២ នាក់ ទៅកាន់ស្ថាប័នអយ្យការអសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង រក្សាទុក ជួញដូរគ្រឿងញៀន ចំនួន ៣ ដុំធំមានទម្ងន់ជិត ៣ គីឡូក្រាម ប្រព្រឹត្តនៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ៖ ទី ១- ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ។ និង ទី ២- ឈ្មោះ ធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ១-ម្សៅក្រាមសថ្លា ៣ ដុំ, ២-ទូរស័ព្ទចំនួន ២ គ្រឿង , ឧបករណ៍សម្រាប់ជក់ និងថង់សម្រាប់វេចខ្ចប់មួយចំនួន និងសៀវភៅឆ្លងដែនចំនួន២ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅនៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



