Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ដើរដើម្បីសន្ដិភាព ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃ

ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ដើរដើម្បីសន្ដិភាព (March for Peace) ក្នុងគោលបំណងដើម្បីបង្ហាញស្មារតីស្រឡាញសន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅពេលវេលា និងទីតាំង ដូចខាងក្រោម៖ ម៉ោង ១៥:០០រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ជួបជុំនៅបរិវេណផ្សាររាត្រី មាត់ទន្លេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×