ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឃាត់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា ។

យោងតាមដីការបស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ បានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ឡាច សុខអ៊ាង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកដើមបណ្ដឹង មានឈ្មោះ ស៊ីន ដង់ជីន (SHIN DONGJIN ) ជនជាតិកូរ៉េ ។
ស្រ្តីសង្ស័យឈ្មោះ ឡាច សុខអ៊ាង ត្រូវបានតំណាងអយ្យការចោទប្រកាន់ បឋម ពីបទ ” រំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា “។

បច្ចុប្បន្ននេះ , ស្ត្រីសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


