Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គាំទ្រសំណើអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ភ្នំពេញ : នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ មុននឹងអញ្ជើញនិវត្ត មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ០៤ ថ្ងៃក្នុងប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម Miyake Shingo អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន។

ឯកឧត្តម អនុរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ មកកាន់ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ឯកឧត្តម មានភាពជឿជាក់ថា នាពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ នឹងកាន់ តែ រឹងមាំ និងស៊ី ជម្រៅ ថែម ទៀត ជាពិសេសការជម្រុញអ្នកវិនិយោគជប៉ុនមកកម្ពុជា។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងអរគុណ រដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងតែរក្សាចំណង មិត្តភាព ល្អជាមួយកម្ពុជាជាប់រហូតមក។ ឯកឧត្តម ក៏បានគាំទ្រចំពោះសកម្មភាពវិនិយោគ របស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដោយក្រុមហ៊ុនតែងបានគោរពច្បាប់ និងអនុវត្តការលើកកម្ពស់លក្ខខណ្ឌ ការងារសម្រាប់កម្មករនិយោជិតបានយ៉ាងល្អប្រសើរ។

ក្នុងជំនួបនេះភាគីទាំងពីរបានព្រមព្រៀង ក្នុងការសិក្សាលើលទ្ធភាព ក្នុងការពង្រីកវិសាលភាពនៃ កិច្ច សហ ប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ដើម្បីបង្កើនឱ្យមានសកម្មភាព ទំនាក់ទំនងកាន់តែខ្លាំងក្លាទ្បើង៕ រក្សាសិទ្ធិដោយ : ចេស្តារ

×